ឃុំខ្លួននារីសង្ស័យម្នាក់ពាក់ព័ន្ធករណីចាប់រំលោភក្មេងស្រី ១៤ឆ្នាំ រួចវាយប៉ងសម្លាប់បំបិតមាត់ ហើយរាយការណ៍ថា គ្រោះថ្នាក់ចរាចរណ៍
ខេត្តកំពង់ឆ្នាំង ៖ ក្នុងសំណុំរឿងស៊ើបអង្កេតយ៉ាងក្តៅគគុករបស់សមត្ថកិច្ចនគរបាល ការិយាល័យ ព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាន នគរបាលខេត្ត ក្នុងករណីចាប់រំលោភ ក្មេងស្រីអាយុ ១៤ឆ្នាំបានសម្រច រួចវាយប៉ងសម្លាប់បំបិតមាត់ ហើយប្រឌិតថាជា ករណីគ្រោះថ្នាក់ចរាចរណ៍ ដែលធ្វើឲ្យមជ្ឍដ្ឋាន នានាទូទាំងប្រទេសថ្កោលទោស និងរង់ចាំមើល ស្នាដៃរបស់សមត្ថកិច្ចនោះ ពេលនេះបានឃាត់ខ្លួននារី សង្ស័យម្នាក់ហើយ ក្នុងបទចោទប្រកាន់ពីបទ «ឃាតកម្មដោយមាន អំពើរំលោភសេពសន្ថវៈ» ហើយត្រូវបានតុលាការ ខេត្តសម្រចឃុំខ្លួន នារីសង្ស័យរូបនោះដាក់ ពន្ឋនាគាររួចហើយដែរ កាលពីព្រឹកថ្ងៃទី៧ វិច្ឆិកា ២០១៥នេះ បន្ទាប់ពីលោក ព្រះរាជអាជ្ញា និងលោកចៅក្រម សាកសួររយៈពេល ២ថ្ងៃរួចមក ។
ក្នុងរបាយការណ៍យ៉ាងវែងរបស់សមត្ថកិច្ចនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាន នគរបាលខេត្តបានឲ្យដឹងថា នៅយប់ថ្ងៃ កើតហេតុ ថ្ងៃទី២១ កញ្ញា ២០១៥ នារីសង្ស័យឈ្មោះ ស៊ីន ស្រីភាស់ អាយុ១៦ឆ្នាំ មានទីលំនៅភូមិម៉ុងបារាំង សង្កាត់ប្អេរ ក្រុងកំពង់ឆ្នាំង បានបបួលក្មេងស្រីរងគ្រោះ អាយុ១៤ឆ្នាំ និងកុមារា១១ឆ្នាំម្នាក់ទៀតទៅមើលការប្រគុំតន្ត្រី ពាណិជ្ជកម្មកម្ពុជា-ថៃ នៅក្នុងស្តាតចាស់ ស្ថិតក្នុងភូមិធម្មយុត្តិ សង្កាត់ប្អេរ ។ ពេលនោះឈ្មោះ ស៊ីន ស្រីភាស់ បានជួបនិងមនុស្ស ប្រុស៣នាក់ ក្នុងនោះមានម្នាក់គឺ ជាសង្សារបស់នាង ។ ក្រោយពីមើលការប្រគុំតន្ត្រីរួច ទាំងអស់គ្នាមាន៦នាក់ គឺក្មេងស្រីរងគ្រោះ, ឈ្មោះ ស៊ីន ស្រីភាស់, ក្មេងប្រុសអាយុ១១ឆ្នាំ(ឈ្មោះណូ) ដែលទៅជាមួយមនុស្ស ប្រុស៣នាក់ ក៏បាននាំគ្នាមកអង្គុយលេង នៅសួនច្បារកង្រី បន្ទាប់មកមនុស្ស ប្រុស៣នាក់ដែលមកជាមួយ បានដើរចូលទៅក្នុង មតេយ្យសាលាគំរូក្រុងបាត់ទៅ ហើយឈ្មោះ ស៊ីន ស្រីភាស់ បានអូសដៃ ក្មេងស្រីរងគ្រោះចូលតាម ក្រោយ ទោះនាងប្រកែកក៏ដោយ ចំណែកកុមារាអាយុ ១១ឆ្នាំមិនបានទៅជាមួយទេ ។ ពេលចូលដល់ក្នុងបរិវេណសាលារៀន ស្រាប់តែមនុស្សប្រុស២នាក់ បានចាប់ក្មេងស្រីរង គ្រោះរំលោភ ចំណែកមនុស្សប្រុសម្នាក់ទៀតបានទៅ ជួបជាមួយនារីឈ្មោះ ស៊ិន ស្រីភាស់ ដែលនៅមិនឆ្ងាយ ពីក្មេងស្រីរងគ្រោះដែល កំពុងត្រូវគេចាប់រំលោភនោះទេ ទោះនាងស្រែកឲ្យ «បងភាស់» ជួយផង ក៏ពួកគេ២នាក់នោះ ធ្វើមិនដឹងដែរ ។
របាយការណ៍ដដែលបានបញ្ចាក់ថា ក្រោយពេលចេញពីក្នុងបរិវេណសាលាវិញ ក្មេងស្រីរងគ្រោះ ដោយការឈឺចាប់ពេក ដើរបណ្តើរជេរបណ្តើរ ស្រាប់តែត្រូវជនសង្ស័យ ទាំង២នាក់នោះវ៉ៃនឹងវត្ថុរឹងពីក្រោយ បណ្តាលឲ្យដួលសន្លប់នៅដី បន្ទាប់មកទើបមានអ្នក ទូរស័ព្ទទៅឪពុកម្តាយនាងប្រាប់ថា នាងគ្រោះថ្នាក់ចរាចរណ៍ ត្រូវម៉ូតូបុក និងកំពុងសង្គ្រោះនៅមន្ទីរពេទ្យ ។ របាយការណ៍ បានបន្តដោយស្រង់ សំដីរបស់ម្តាយក្មេងស្រីរងគ្រោះថា ពេលបន្តដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យកាល់ម៉ែត ក្រុងភ្នំពេញ ដោយសាររងរបួសធ្ងន់ ផ្នែកក្បាល គ្រូពេទ្យបានធ្វើការសុងប្រដាប់ភេទ នាងបានដឹងថា កុមារីរងគ្រោះមាន របួសប្រដាប់ភេទ ដោយការរំលោភ ស្ត្រីជាម្តាយឆ្ងល់ថា បើគ្រោះថ្នាក់ចរាចរណ៍ម៉េចបានជា របួសប្រដាប់ភេទទៅវិញ? រយៈពេល៩ថ្ងៃក្រោយមក ពេលក្មេងស្រីរងគ្រោះ ដឹងខ្លួនវិញ បានប្រាប់រឿងរ៉ាវទាំងអស់ ប្រាប់ឪពុកម្តាយនាង ហើយក៏បានមក ដាក់ពាក្យបណ្ដឹងនៅនគរបាលខេត្តតែម្តង ។
ក្នុងរបាយការណ៍ឲ្យដឹងទៀតថា នារីសង្ស័យមិនបានឆ្លើយសារភាពនោះទេ តែមានចម្លើយខ្លះ ដែលអាចដាក់បន្ទុកបាន រួមផ្សំមាន សាក្សីបានដឹងថា នារីសង្ស័យបានធ្លោយប្រាប់គេថា ក្មេងស្រីរងគ្រោះ មិនមែនគ្រោះថ្នាក់ចរាចរណ៍ទេ គឺគេខឹងនិង វាជេរម៉្រាយគេ ។
ដោយសារតែនារីសង្ស័យមិនព្រមសារភាពបែបនេះហើយទើបធ្វើឲ្យមានការលំបាក ដល់សមត្ថកិច្ច ស្រាវជ្រាវចាប់ជនដៃដល់នៅឡើយ តែពេលនេះកំពុង ស៊ើបអង្កេតយ៉ាងយកចិត្តទុកដាក់បំផុត ៕



ផ្តល់សិទ្ធដោយ កោះសន្តិភាព
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!