លើកជនរងគ្រោះផ្លោះរបងទ្វារព្រំដែនទៅព្យាបាល នៅថៃទាំងយប់
ខេត្តបន្ទាយមានជ័យ ៖ បុរសម្នាក់ក្រោយរងរបួសធ្ងន់ ខ្លះថាដោយសារគ្រោះថ្នាក់ចរាចរណ៍ធម្មតា ខ្លះសង្ស័យថាអាចជារឿង គំនុំត្រូវគេបើករថយន្តបំបុក ចំណែកគ្រួពេទ្យថាអាច ត្រូវនរណាម្នាក់កាប់និងកាំបិត ត្រូវបានសាច់ញាតិលើកផ្លោះរបងទ្វារព្រំដែន អន្តរជាតិខ្លងលឹក យកទៅព្យាបាលនៅ មន្ទីរពេទ្យប្រទេសថៃ កាលពីវេលាម៉ោងជិត២រំលងអធ្រាត្រឈាន ចូលថ្ងៃទី៨ វិច្ឆិកា ២០១៥ ។ ហេតុការណ៍គួរឲ្យសង្ស័យ ខាងលើបានកើត ឡើងលើដងផ្លូវជាតិលេខ៥ ក្នុងភូមិអូរជ្រៅ សង្កាត់ប៉ោយប៉ែត កាលពីវេលាម៉ោងជាង ១១យប់ ថ្ងៃទី៧ខែឆ្នាំដដែល ។
ជនរងគ្រោះខាងលើឈ្មោះ សៅ នុត អាយុ២៤ឆ្នាំ ជាបុគ្គលិកកាស៊ីណូមួយកន្លែងនៅក្រុង ប៉ោយប៉ែត និងមានទីលំនៅភូមិអូរជ្រៅ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ។ ជនរងគ្រោះរងរបួសដាច់ រយះចំណុចបំពង់កធ្ងន់ធ្ងរ ។
ប្រភពបានឲ្យដឹងថា ហេតុការណ៍គ្រោះថ្នាក់ចរាចណ៍ខាងលើគឺកើតឡើងក្នុងដំណើរ ស្របទិសគ្នា ដោយជនរងគ្រោះជិះម៉ូតូ ម៉ាកឃ្លីក ស៊េរីឆ្នាំ២០១៤ ក្នុងទិសដៅពីលិចទៅកើត ស្រាប់តែរថយន្តមួយ គ្រឿងបើកបរស្របទិសគ្នាមកបុកពីក្រោយតែម្តង ។
ជុំវិញករណីគ្រោះថ្នាក់ចរាចណ៍ខាងលើ គ្រប់គ្នាមានមន្ទិលសង្ស័យថា ម៉ូតូជនរងគ្រោះបើកមក ពីលិច ឯរថយន្តបង្កក៏បើកមកពីទិសលិច ហេតុដូចម្តេចបែរជាស្នាម បុកពេញទំហឹងពីមុខម៉ូតូ ជនរងគ្រោះទៅវិញ ។ ម្យ៉ាងទៀតយោងតាមការជួបផ្ទាល់ មាត់ជាមួយសាច់ ញាតិជនរងគ្រោះ ខាងក្រុមគ្រូពេទ្យថៃប្រាប់ថា មុខរបួសមិនមែន ជាករណីចរាចណ៍ទេ អាចជាការកាប់និង កាំបិតពីនណាម្នាក់ ។
ជុំវិញករណីនេះដែរ នគរបាលជំនាញចរាចណ៍សណ្តាប់ធ្នាប់សាធារណៈក្រុងបានប្រាប់ថា សមត្ថកិច្ចក៏ កំពុងមានចម្ងល់ដែរ ព្រោះថា បើគ្រោះថ្នាក់ចរាចណ៍កើតឡើង ស្របទិសគ្នា ហេតុអ្វីម៉ូតូ និងជនរងគ្រោះ ត្រូវគេបុកពីមុខទៅវិញ ។
យ៉ាងណាក៏ដោយ ក្រុមសាច់ញាតិបញ្ជាក់ថា មានតែជនរងគ្រោះទេទើបអាចដឹងពីការពិត ព្រោះមុនកើតហេតុមានគេទូរស័ព្ទ ហៅពីកន្លែងផឹកស៊ី លុះមកដល់កន្លែងកើតហេតុ ក៏កើតមានបញ្ហាតែម្តង ។ សាច់ញាតិប្រាប់ថា ជនរងគ្រោះពេលនេះសន្លប់ ស្តូកស្តឹងក្នុងមន្ទីរពេទ្យ ថៃនៅឡើយ ៕

ផ្តល់សិទ្ធដោយ កោះសន្តិភាព
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!