គង់ សុជាតិ បង្ហាញក្តីស្រឡាញ់ ទៅកាន់ស្វាមី ផ្អែមជាងទឹកឃ្មុំ ក្នុងថ្ងៃ គម្រប់ខួបអាពាហ៍ពិពាហ៍

 
 

ភ្នំពេញ៖ ពិធីការិនី អ្នកនាង គង់ សុជាតិ​ បានបង្ហាញទំហំក្តីស្រឡាញ់ ទៅកាន់ស្វាមី លោក ជា វិបុល ក្នុងថ្ងៃគម្រប់ខួបអាពាហ៍ពិពាហ៍២ឆ្នាំ។

កាលពីប៉ុន្មានម៉ោងមុននេះ ក្នុងគណនីអ៊ិនស្តាក្រាម របស់អ្នកនាង គង់ សុជាតិ បានបង្ហោះរូបថត ជាមួយស្វាមី ក្នុងថ្ងៃគម្រប់អាពាហ៍ពិពាហ៍២ឆ្នាំ គឺចំថ្ងៃទី៩ វិច្ឆិកា នេះតែម្តង។ ហើយនាងក៏បានសរសេរសារមួយផងដែរថា "សូមអរគុណបងសម្រាប់ផ្កា ដ៏ស្រស់ស្អាតមួយបាច់នេះ ក្នុងថ្ងៃខួបអាពាហ៍ពិពាហ៍របស់យើង  ហើយពិតជាមានន័យណាស់​ សម្រាប់អូន ព្រោះទ្រព្យសម្បត្តិអូន ដ៏មានតម្លៃរាល់ថ្ងៃនេះ គឺបងចេះយល់ចិត្តគ្នា ចេះផ្តល់តម្លៃឲ្យ និងស្រឡាញ់អូនដោយពិតប្រាកដ។ សូមឲ្យភាពល្អ របស់បងមានចំពោះអូន នៅឋិតថេររហូតណា"
សារដ៏ផ្អែមល្ហែម របស់អ្នកនាង គង់ សុជាតិ សរសេរទៅកាន់ស្វាមី​ ក្នុងថ្ងៃគម្រប់ខួបអាពាហ៍ពិពាហ៍នេះ បានធ្វើឲ្យអ្នកលេងបណ្តាញសង្គម រំភើបចិត្តជំនួស ពេលឃើញពួកគេ ចេះស្រឡាញ់ថែរក្សាគ្នា តាំងពីដើម រហូតមកដល់សព្វថ្ងៃនេះ៕




សារ របស់អ្នកនាង គង់ សុជាតិ





ប្រភព រូបថតពី​IG 
ដោយ៖ កា
ខ្មែរឡូត

 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម