ដួង វីរៈសិទ្ធ ជួបទុក្ខធំ និងរងការ រិះគន់ថា ច្រៀងស្រែកមិនរួច (មានវីដេអូ)
ភ្នំពេញ៖ តារាចម្រៀងប្រុសសំឡេង ក្រអួនក្រអៅ ប្រចាំក្នុងផលិតកម្មភ្លេងរីខដ លោក ដួង វីរៈសិទ្ធ កំពុងតែជួបទុក្ខធំ ក្នុងគ្រួសារ ដោយសារតែលោកយាយ ជាទីស្រឡាញ់ បានទទួលមរណភាព កាលពីពេលថ្មីៗនេះ នៅឯស្រុកកំណើត ធ្វើឲ្យលោកជួបវិបត្តិធំ និងគួរសោកស្ដាយជាខ្លាំង ។ អ្វីដែលគួរឲ្យកត់សម្គាល់នោះ មុននឹងជួបទុក្ខធំនេះ សម្រាប់ ដួង វីរៈសិទ្ធ ត្រូវបានគេដឹងថា គឺបន្ទាប់ពីរូបលោកច្រៀងបទ «She’s Gone» ដែលជាបទតឹងបំផុត ហើយបានស្រែកស្ទើរតែបែកបំពង់ក ក្នុងកម្មវិធី ខារ៉ាបាវ នៃស្ថានីទូរទស្សន៍បានយ័ន។
តារាចម្រៀងបែបយុវវ័យ ដួង វីរៈសិទ្ធ ត្រូវបានគេដឹងថា មានទឹកដមសំលេងពីរោះ ហើយមានភាពប្លែកគេ មិនមានអ្នកណាមានសំលេងដូចលោកណាស់ ។ ជាមួយគ្នានេះ លោកបកស្រាយបទចម្រៀង មរតកដើម ក៏បានពីរោះណាស់ ហើយអន្លង់អន្លោច ពិសេសលោកក្លាយជាដៃគូដ៏ស័ក្តិសម សម្រាប់ កញ្ញា វ៉ានីឡា ។
បទចម្រៀងដែលតឹងបំផុត «she’s gone» ត្រូវបាន លោក ព្រាប សុវត្ថិ យកមកបកស្រាយផ្ទាល់ ក្នុងកម្មវិធីCambodian Idol ដោយលោកទទួល បានការកោតសរសើរយ៉ាងច្រើន ព្រោះលោកជាកំពូលតារាចម្រៀងយ៉ាងពិតប្រាកដ លោកច្រៀងមិនបែកសំលេង សូម្បីតែបន្តិច ។ សម្រាប់ ដួង វិរៈសិទ្ធ ក៏ចង់បង្ហាញថា ខ្លួនមានសមត្ថភាពមិនចាញ់ លោក ព្រាប សុវត្ថិទេ និងបានយកបទនេះ មកបកស្រាយកាលពីម្សិលមិញ ក្នុងកម្មវិធីខារាប៉ាវ របស់ស្ថានីយទូរទស្សន៍បាយ័ន ។ តែគួរឲ្យសោកស្ដាយ លោកដួង វិរៈសិទ្ធ ស្រែកមិនរួចទេ ហើយបែរជាចេញស្ទីលលោក អ៊ីណូ ទៅវិញ ធ្វើឲ្យមហាជនរិះគន់លោកទៅវិញ ព្រោះបទច្រៀងវាលើសពីសមត្ថភាពលោកពេក ។
បើយោងតាមប្រភព ពីបណ្ដាញសង្គមហ្វេសប៊ុករបស់ លោក ដួង វិរៈសិទ្ធ បានឲ្យដឹងថា មូលហេតុដែលលោកច្រៀងធ្លាក់សំលេង ព្រោះតែលោកយាយ ទើបទទួលមរណភាព ទើបសំលេងខ្សោយ ព្រោះលោកពិបាកចិត្ត។ តែអ្នកជំនាញខាងបទចម្រៀង នៅតែនិយាយថា លោក វីរៈសិទ្ធ ច្រៀងបទចម្រៀង លើសពីសមត្ថភាពពេកហើយ ហើយថ្វីដ្បិតែតែលោកយាយស្លាប់ ក៏មិនសូវពាក់ព័ន្ធដែរ ព្រោះ ប៊ុត សីហា មុនថ្ងៃប្រឡងឪពុករបស់ សីហា ទទួលមរណភាព តែ សីហា នៅលើកពានបាន ដោយមិនមែនឧបសគ្គនោះទេ។
យ៉ាងណា ក៏គេឃើញថា វីរៈសិទ្ធ ហាក់បាក់ទឹកចិត្តយ៉ាងខ្លាំង ព្រោះបាត់បង់លោកយាយសំណប់ចិត្ត ហើយការច្រៀងត្រូវគេដៀលថា អន់ស្រែកដូចស្រីជាដើម ៕
ផ្តល់សិទ្ធដោយ ដើមអម្ពិល
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!