ដល់ម្លឹងផង! សាកលវិទ្យាល័យមួយនៅចិន ចេញគោលការណ៍ថ្មី ហាមមិនឲ្យនិស្សិត បញ្ចុកគ្នា នៅក្នុងអាហារដ្ឋាន
ចិន៖ សាកលវិទ្យាល័យមួយកន្លែង នៅក្នុងទីក្រុង Lijin ខេត្តShandong ប្រទេសចិន បានចេញគោលការណ៍ថ្មីមួយ ដើម្បីពង្រឹងការគ្រប់គ្រង និងទប់ស្កាត់នូវរាល់អាកប្បកិរិយាមិនល្អ នៅក្នុងអាហារដ្ឋាន ពោលគឺហាមមិនឲ្យ និស្សិតទាំងអស់ បញ្ចុកអាហារគ្នាឡើយ។
កាលពីថ្ងៃពុធ សប្តាហ៍មុន និស្សិតទាំងឡាយនៅសាកលវិទ្យាល័យស្ថាបត្យកម្ម Lijin មានការភ្ញាក់ផ្អើល លាយឡំនឹងភាពអស់សំណើចជាខ្លាំង បន្ទាប់ពីពួកគេ បានឃើញគោលការណ៍ក្រមសីលធម៌ថ្មី នៃសាលារបស់ពួកគេ ដែលត្រូវបានបង្ហោះតាមបណ្តាញអ៊ីនធឺណែត ។ វិន័យដ៏ថ្មីស្រឡាងមួយនោះ ត្រូវបានចេញជាស្ថាពរ នៅមុនថ្ងៃបុណ្យ Singles’ Day ហើយ វាមានភារកិច្ចទប់ស្កាត់ នូវរាល់រូបភាពសេ្នហាគ្រប់បែបយ៉ាង នៅក្នុងអាហារដ្ឋានរបស់សាកលវិទ្យាល័យ រាប់ចាប់ពីការ កាន់ដៃគ្នា រហូតដល់ការឱបគ្នានិងថើបគ្នា។
ចំពោះបំរាមដែលទទួលបាននូវការចាប់អារម្មណ៍ខ្លាំងបំផុតនោះ គឺជាគោលការណ៍ដែល «ហាមគូស្នេហ៍ទាំងអស់ មិនឲ្យបញ្ចុកចំណីអាហារគ្នាទៅវិញទៅមក»។
យ៉ាងណាមិញ និស្សិតស្រីម្នាក់នៅក្នុងសាលកវិទ្យាល័យខាងលើ បានបង្ហាញអារម្មណ៍អស់សំណើច ចំពោះបំរាមនេះ និងបាននិយាយថា នាងមិនដែលឃើញសកម្មភាពផ្អែមល្ហែមទាំងនោះទេ នៅក្នុងអាហារមួយនេះ ពីមុនមក ហើយនាងបានយល់ឃើញថា គោលការណ៍ថ្មីនេះ ដូចជាជ្រុលពេកហើយ។
ជាងនេះទៅទៀត ច្បាប់ថ្មីមួយនេះ ក៏ទទួលបាននូវការចំអកឡកឡឺយផងដែរ ពីសំណាក់និស្សិតភាគច្រើនដទៃទៀត ហើយពួកគេបាននិយាយថា វាគ្រាន់តែជា ការបោកបញ្ឆោត តែប៉ុណ្ណោះ ។
យោងទៅតាមនិស្សិតស្រីម្នាក់ទៀត បានប្រាប់ឲ្យដឹងថា “ខ្ញុំអាចទទួលយកគោលការណ៍មួយនេះ ហើយខ្ញុំនឹងមិន ធ្វើឲ្យកំហុសអស់ទាំងនេះ កើតឡើងទេ ហើយខ្ញុំក៏មិនមានមិត្តប្រុសដែរ”។
ចំណែកការដាក់ទោសទណ្ឌទៅលើ ជនណា ដែលបានប្រព្រឹត្តផ្ទុយពីគោលការណ៍ដែលបានចែង មិនត្រូវបានគេរាយការណ៍ឲ្យដឹងថាយ៉ាងណានៅឡើយនោះទេ៕
ប្រភព៖ Shanghaiist
ដោយ៖ កុសល
ខ្មែរឡូត
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!