រថយន្តដឹកទឹកកក បុកក្មេងម្នាក់ បណ្តាលស្លាប់ភ្លាមៗ នៅស្រុកមោងឬស្សី

 
 

បាត់ដំបង ៖ រថយន្ត១គ្រឿង ដែលដឹកទឹកកក លក់រាយប្រចាំថ្ងៃ បានបុកក្មេងម្នាក់ បណ្តាលស្លាប់ ភ្លាមនៅ វេលាម៉ោង៩និង០៥ នាទីព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៥ ខណៈឈប់រថយន្ត ពេលចេញដំណើរមិន បានមើលមុខស្រាប់កិនក្មេងម្នាក់ ស្លាប់ភ្លាមតែម្តង តាមបណ្តោយផ្លូវ ជាតិលេខ៥ ‌ត្រង់ចំនុចក្រុមទី០៩ ភូមិព្រៃតូច ឃុំព្រៃតូច ស្រុកមោងឫស្សី ខេត្តបាត់ដំបង ។

 ប្រភពពីកន្លែងកន្លែងកើត ហេតុបានឲ្យដឹងថា វេលាម៉ោង៩និង០៥នាទីព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៥ តាមបណ្តោយផ្លូវជាតិលេខ៥ ‌ត្រង់ចំណុចក្រុមទី៩ ភូមិព្រៃតូច ឃុំព្រៃតូច ស្រុកមោងឫស្សី ខេត្តបាត់ដំបង  មានករណី គ្រោះថ្នាក់ចរាចរណ៍ ០១កើតឡើង រវាងរថយន្តនិងកូនក្មេង  បង្កដោយរថយន្ត០១តោនកន្លះ ០១គ្រឿង ម៉ាកKiA ពណ៌ស ពាកស្លាកលេខ បាត់ដំបង ២A-៩២៥៨ ទិសដៅពីបាត់ដំបងទៅភ្នំពេញ ‌អ្នក បើកបរឈ្មោះឌុក មឿន ភេទប្រុស អាយុ២២ឆ្នាំ មុខរបរបើកបរ រស់នៅភូមិព្រៃដំរីឃុំព្រៃតូច ស្រុកមោងឫស្សី ខេត្តបាត់ដំបង  មកដល់ចំនុចខាងលើ‌‌  បានកិនកូនក្មេងម្នាក់ឈ្មោះ និត‌ ផានុត ភេទប្រុស អាយុ០៤ឆ្នាំ បណ្តាលឲ្យស្លាប់ភ្លាមៗតែម្តង ។

 រថយន្តឈប់លក់ទឹកកកហើយបើកចេញ មិនបានមើលកូនក្មេងដើរ ពីមុខធ្វើឲ្យរថយន្តបុកពីក្រោយ ហើយកិនកូនក្មេងអោយស្លាប់តែម្តង ។

បច្ចុប្បន្ន:សាកសពកូនក្មេង ត្រូវបានប្រគល់ឲ្យក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី ‌ ចំណែកជន សង្ស័យនិងរថយន្ត ត្រូវបាននគរបាល ប៉ុស្ត៏រដ្ឋបាលឃុំព្រៃតូច ឃាត់បញ្ជូនទៅអធិការស្រុកមោងឬស្សី រងចាំធ្វើការដោះស្រាយតាមច្បាប់ ៕



ផ្តល់សិទ្ធដោយ ដើមអម្ពិល


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម