ម៉ូតូសណ្តោងរ៉ឺម៉ក ដឹកកញ្ចក់ទ្វារ រេចង្កូតធ្លាក់ ប្រឡាយ តែមិនបង្ក គ្រោះថ្នាក់ ដល់ជីវិត

 
 

ភ្នំពេញ៖ ម៉ូតូស្រដោងរ៉ឺម៉ក ដឹកបង្អួចរេចង្កូត ធ្លាក់ចូលប្រឡាយ តែមិនបង្កគ្រោះថ្នាក់ ដល់ជីវិតនោះទេ។ ហេតុការណ៍នេះ កើតឡើតកាលពី ពេលាម៉ោង១ នឹង ៤០នាទី ស្ថិតនៅក្នុងភូមិ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ តាមបណ្ដោយផ្លូវវ៉េងស្រេង។

បើតាមប្រពភពត៌មានពីកន្លែងកើតហេតុ បានអោយដឹងថា មុនពេលកើតហេតុ គេឃើញមាន ម៉ូតូសណ្តោង រ៉ឺម៉កដឹកបង្អួច ធ្វើដំណើរក្នុងទិសដៅពីលិច ទៅកើត ស្រាប់តែមកដល់ចំណុច កើតហេតុបានរេចង្កូត ធ្លាក់ចូលប្រឡាយ តែម្ដង។

បើតាមការបញ្ជាក់ពីអ្នករួមដំណើរជាមួយបានប្រាប់អ្នកសារពត៌មានអោយដឹងថា មូលហេតុ ដែលបណ្ដាល អោយធ្លាក់ប្រឡាយនេះ មកពីតៃកុងមិនសូវចេះ បើកនោះទេ។ ក្រោយពេលកើតហេតុទាំង អ្នកបើករថយន្តនិង អ្នករួមដំណើរបាននាំគ្នា លើកអីវ៉ាន់ ដើម្បីយករ៉ឺម៉កចេញ ពីប្រឡាយ៕




ផ្តល់សិទ្ធដោយ ដើមអម្ពិល


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម