បុរសម្នាក់ត្រូវ ក្រុមសន្ដិសុខ បុរីជ័យមង្គល វាយឡើងទ្រមខ្លួន ខណៈជិះម៉ូតូចូលក្នុងបុរី មិនមានការអនុញ្ញាត នឹងមិនគោរព តាមបទបញ្ជា

 
 

ភ្នំពេញ៖ បុរសម្នាក់ត្រូវបាន ក្រុមសន្ដិសុខក្នុងបុរី ជ័យមង្គល វាយឡើងទ្រមខ្លួន ខណៈចូលក្នុង បុរីដោយ មិនមានការអនុញ្ញាត នឹងពុំបានចុះបណ្ដើរម៉ូតូ តាមបទបញ្ជារបស់បុរី។ ហេតុការណ៍នេះកើតឡើង កាលពីវេលម៉ោង ១១ នឹង ៣០នាទីស្ថិតក្នុងភូមិដំណាក់ធំ ៣ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ។

បើតាមសម្ដីពីក្រុមសន្ដិសុខបានអោយដឹងមុនពេលកើតហេតុ បក្ខពួកខ្លួនកំពុងយាមកាម នៅក្លោងទ្វារមុខបុរី ស្រាប់តែ មានបុរសម្នាក់ជិះម៉ូតូយ៉ាងលឿន ចូលក្នុងបុរី ដោយមិនបានចុះបណ្ដើរ តាមបទបញ្ជានោះទេ ហើយពេលចូលដល់ក្នុងបានជិះម៉ូតូ យ៉ាងលឿនថែមទៀត លុះដល់ពេលចេញមកវិញ ក៏មិនចុះបណ្ដើរដែរ តែពួកខ្ញុំក៏មិនថាអីដែរ។ មួយសន្ទុះក្រោយមក បុរសម្នាក់នោះ បានជិះម៉ូតូមកវិញ ហើយអង្គុយលើម៉ួតូ សួរពួកខ្ញុំថា តើពួកឯងឈ្មោះអី? ហើយពួកខ្ញុំក៍សួរទៅវិញ ថាចុះលោកឯងឈ្មោះអីដែរ។ ដោយមានការឌឺដង សម្ដីដាក់គ្នាធ្វើអោយក្រុមសន្ដិសុខទ្រាំ មិនបាន បាននាំគ្នាវាយ បុរសម្នាក់នោះ ឡើងទ្រមខ្លួន។

ប្រភពដដែលបានបន្តអោយដឹងទៀតថា ក្រោយបុរសម្នាក់នោះជិះម៉ូតូចេញពីបុរី មួយសន្ទុះ ក៏បាននាំបក្ខពួក នឹងគ្នីគ្នាដោយពាក់ សុទ្ធតែឯកសណ្ឋាន ប៉ូលីស នឹងកាំភ្លើង ថែមទៀត ហើយពួកគេបំរ៉ុងនឹង ដាក់ខ្នោះដៃពួកខ្ញុំ ថែមទៀត។ ភ្លាមនោះដែក៏មានការចុះជួយ អន្ដរាគមន៍ ពីកងកម្លាំងប្រដាប់អាវុធហត្ថ ខណ្ឌមានជ័យ បាននាំជនរងគ្រោះ នឹងអ្នកបង្កមកន្លែងខ្លួន ដើម្បីធ្វើការសាកសួរ។

ក្រោយពីសាកសួរ ជនរងគ្រោះបានប្រាប់ថា ខ្លួនពិតជាបានជិះម៉ូតូចូលក្នុងបុរីដោយ មិនបានគោរពតាម បទបញ្ជាពិតមែន តែហេតុអីចាំបាច់ ប្រើពាក្យសម្ដី មិនសមរម្យចឹង ដោយគ្រាន់តែមិនបាន ចុះបណ្ដើរម៉ូតូ សោះហ្នឹង។ មូលហេតុដែលខ្លួនជិះមកសួរ ឈ្មោះនោះគឺ ក្នុងគោលបំណងចង់អោយ មិត្ដភក្កិរបស់ខ្លួន ដែលរស់នៅក្នុងបុរីនោះ អោយប្រាប់ពួកគេថា កុំអោយឈ្លើយពេក ស្រាប់តែភ្លាមនោះពួកគេ បានមកព្រួតវាយខ្ញុំតែម្ដង។

បច្ចុប្បន្នទាំងជនរងគ្រោះ នឹងជនបង្ក កំពុងធ្វើការសាកសួរ នឹងកសាងសំណុំរឿង ដើម្បីដោះស្រាយ ទៅតាមនិតិវិធីច្បាប់៕




ផ្តល់សិទ្ធដោយ ដើមអម្ពិល


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម