ក្មេងទំនើង៤នាក់ លើកគ្នាទៅវាយសិស្សសាលាចិន ឈុងចិន ត្រូវសមត្ថកិច្ចឃាត់ខ្លួន
រាជធានីភ្នំពេញ ៖ ក្មេងទំនើងមួយក្រុម មានគ្នា៤នាក់ ជិះម៉ូតូ២គ្រឿង បាននាំគ្នាទៅវាយសិស្សសាលារៀនចិន ឈុនចិន តែត្រូវគេដេញវាយវិញរត់ផាសក្រញាំ ហើយត្រូវសមត្ថកិច្ចក្របួចជាប់ទាំងអស់ បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១១ព្រឹក ថ្ងៃទី១២ វិច្ឆិកា ២០១៥ នៅចំណុចសាលារៀនចិន ឈុនចិន ម្តុំផ្សាអូរឫស្សី ស្ថិតក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា ។
ក្មេងទំនើងទាំង៤នាក់ដែលត្រូវចាប់ខ្លួនមាន ១-ឈ្មោះ ម៉េង ឡាយ អាយុ១៦ឆ្នាំ ជាសិស្សនៅសាលារៀនចិនទួនហ្វា, ២-ឈ្មោះ ឃុន ដេវីត អាយុ១៥ឆ្នាំ ជាសិស្សនៅសាលារៀន ឈុនចិន, ៣-ឈ្មោះ សុខ ស៊ី អាយុ២០ឆ្នាំ ជាសិស្ស ស្នាក់នៅម្តុំផ្សាអូរឫស្សី និង ៤-ឈ្មោះ គង់ គីមហេង អាយុ១៦ឆ្នាំ ស្នាក់នៅម្តុំផ្សាស្ទឹងមានជ័យ ។
តាមប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា នៅមុនពេលកើតហេតុ ក្រុមក្មេងទំនើង៤នាក់ ជិះម៉ូតូ២គ្រឿង បានលើកគ្នាទៅវាយសិស្សសាលារៀនចិន ឈុនចិន ពេលទៅដល់ក៏ប្រទះនឹងគូបដិបក្ខរបស់ខ្លួនដែលទើបតែចេញពីសាលា កើតជាកំហឹងស្ទុះទៅវាយ ខណៈដែលកំពុងតែប្រទូស្តរាយគ្នាសិស្សសាលាចិន ឈុនចិន ក៏វាយតបតវិញ ធ្វើឲ្យក្មេងទំនើងទាំង៤នាក់នោះភ័យស្លន់ស្លោរត់ឡើងម៉ូតូជិះ គេចខ្លួន តែគេចមិនផុតពីគូបដិបក្ខ ក៏រត់ចោលម៉ូតូ ត្រូវគូបដិបក្ខវាយកម្ទេចម៉ូតូទាំង២គ្រឿងរងការខូចខាត ។ ភ្លាមៗនោះដែរហេតុការណ៍នេះបង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ចចេញមក ធ្វើការអន្តរាគមន៍ដេញស្ទាក់ចាប់បានក្មេងទំនើងទាំង៤នាក់ ដែលលើកគ្នាមកវាយគេដល់សាលានោះយកមកប៉ុស្តិ៍នគរបាលវាលវង់ ដើម្បីសួរនាំ ចំណែកភាគីសិស្សសាលាចិន ឈុនចិន បានរត់គេចខ្លួនបាត់ស្រមោលតែម្តង ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចបានធ្វើការសួរនាំ និងធ្វើការអប់រំក្មេងទំនើងទាំង៤នាក់នោះ រួចហើយហៅក្រុមគ្រួសារ ឬអាណាព្យាបាលមកធ្វើកិច្ចសន្យា ដើម្បីធ្វើការដោះស្រាយ និងដោះលែងឲ្យត្រឡប់ទៅកន្លែងស្នាក់នៅវិញ ៕
ផ្តល់សិទ្ធដោយ កោះសន្តិភាព
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!