សង្សារនារីរងគ្រោះ ដែលត្រូវគេប៉ងរំលោភ សម្លាប់ទម្លាក់ទឹក ខ្លោចចិត្ត អាណិតគូស្នេហ៍ បង្ហោះសារដ៏រំជួលចិត្ត នៅលើហ្វេសប៊ុក
បាត់ដំបង៖ កាលពីពេលថ្មីៗនេះ អ្នកនិយមប្រើប្រាស់ Facebook បានចែករំលែកតៗគ្នាយ៉ាងច្រើន នូវសារមួយ ដែលមានភ្ជាប់រូបភាពម្ចាស់គណនីមួយរូប ឈរជាមួយនឹងនារីម្នាក់ដែលគេដឹងថា ជាជនរងគ្រោះ ក្នុងអំពើឃាតកម្មមួយ ខណ:ដែលសាកសពរបស់នាង ទើបនឹងត្រូវបានគេប្រទះឃើញអណ្តែតចេញពីទឹកផងដែរ។
ព័ត៌មានករណីឃាតកម្មទៅលើនារីវ័យក្មេងរូបនេះ មានការចាប់អារម្មណ៍យ៉ាងខ្លាំង ពីសំណាក់មហាជន ជាពិសេសនៅលើបណ្តាញសង្គម Facebook តែម្តង។ ចំពោះម្ចាស់គណនី Facebook ដែលបានបង្ហោះសារ ធ្វើឲ្យមានការភ្ញាក់ផ្អើល និងអាណិតខ្លោចចិត្តគ្រប់គ្នាម្នាក់នេះ ត្រូវបានគេដឹងថា ជាសង្សារ របស់នារីរងគ្រោះ នេះបើតាមការសន្និដ្ឋានទៅតាមរូបភាពជាមួយនឹងសារដែលបានបង្ហោះ។ រូបគេបានសរសេរថា៖ «សូមអោយអូនទៅបានសេចក្តីសុខ ទៅឋានសួគ៌ បើមាននិស្ស័យជាតិក្រោយ បងនឹងស្រលាញ់អូនម្តងទៀត!!! បងចង់ប្រាប់ពីអារម្មណ៍ពិតរបស់បងថា បងស្រលាញ់អូន ដូចធ្លាប់ប្រាប់បង អូនស្រលាញ់បង»។
គួររំលឹកឡើងវិញថា សាកសពនារីរងគ្រោះដែលបាត់ខ្លួន ដោយត្រូវជនសង្ស័យប៉ងរំលោភ រួចវាយទម្លាក់ទឹកស្ទឹងនោះ ត្រូវក្រុមគ្រួសារប្រទះឃើញហើយនៅចំណុចស្ទឹងសង្កែត្រើយខាងលិច ចម្ងាយពីកន្លែងកើតហេតុ១គីឡូម៉ែត្រ ស្ថិតក្នុងភូមិព្រែកតាតន់ សង្កាត់ព្រែកព្រះស្តេច ក្រុងបាត់ដំបង។ ជនសង្ស័យឈ្មោះចាន់ កុសល អាយុ២៣ឆ្នាំ មានទីលំនៅក្នុងភូមិកើតហេតុខាងលើ និងមានប្រពន្ធពោះធំ ។ បើតាមការសារភាពរបស់ជនសង្ស័យជាបឋមថា រូបគេពិតជាបានធ្វើសកម្មភាពចាប់នារីរងគ្រោះមែន ក្នុងបំណងចាប់រំលោភ តែត្រូវនាងតដៃបានយកកន្ត្រៃមកចាក់ចំពោះរបស់ខ្លួន ។ ពេលនោះ ខ្លួនខឹងក៏វាយដំនាងរហូតដល់សន្លប់ រួចអូសនាងទៅមាត់ស្ទឹងដើម្បីរំលោភ តែឱកាសមិនអំណោយផល ខ្លួនអូសនាងដល់កណ្តាលស្ទឹងទម្លាក់ចោល រួចគេចខ្លួនទៅ។ ករណីនេះត្រូវសមត្ថកិច្ចអះអាងថា គឺជាករណីឃាតកម្មគិតទុកជាមុន ដែលត្រូវដោះស្រាយទៅតាមផ្លូវច្បាប់៕
ខាងស្តាំជាជនសង្ស័យ ខាងឆ្វេងគូស្នេហ៍ជនរងគ្រោះ
ប្រភព៖ Facebook
ដោយ សី
ខ្មែរឡូត
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!