ប្រើល្បិចខ្ចីប្រាក់ជាង២០ម៉ឺនដុល្លារធ្វើដើមទុនទិញ-លក់ឈើ គេចវេសមិនព្រមសងបំណុល ប្តឹងសមត្ថកិច្ចឲ្យចាប់ខ្លួន
រាជធានីភ្នំពេញ ៖ អ្នកជំនួញរកស៊ីទិញ-លក់ឈើម្នាក់ត្រូវបានសមត្តកិច្ចនគរបាល នាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃឃាត់ខ្លួនបញ្ជួនទៅកាន់សាលាដំបូង រាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី១៣ វិច្ឆិកា ២០១៥ ពាក់ពន្ធពីបទឆបោកលើទឹកប្រាក់ជាង២០ម៉ឺនដុល្លារដើម្បីចាត់ការតាម ផ្លូវច្បាប់ ។
អ្នកជំនួញឈើរូបនោះឈ្មោះ ជិន ភឹម ភេទប្រុស អាយុ៣៧ឆ្នាំ មុខរបររកស៊ីទិញ-លក់ឈើ មានអាសយដ្ឋានស្នាក់នៅផ្ទះលេខ២B ផ្លូវ១០៧ សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។
ប្រភពព័ត៌មានបានឲ្យដឹងថា នៅថ្ងៃទី៩ សីហា ២០១៤ ជនសង្ស័យឈ្មោះ ជិន ភឹម បានប្រើល្បិចទៅខ្ចីប្រាក់ពីឈ្មោះ វ៉ាន់ សំណាង ដែលជាមនុស្សរាប់អានគ្នាចំនួន២០២.៧០៦ដុល្លារអាមេរិក ដោយបាននិយាយអះអាងជាមួយម្ចាស់ប្រាក់ថា ខ្លួន (ជិន ភឹម) ខ្វះប្រាក់មួយចំនួន ដើម្បីធ្វើទុនរកស៊ីទិញ-លក់ឈើ បើសិនជា វ៉ាន់ សំណាង យល់ព្រមឲ្យគេ គេនឹងសងវិញនៅថ្ងៃទី៣០ ឧសភា ២០១៥ គ្រប់ចំនួន មិនដូច្នោះទេគេនឹងប្រគល់ឈើប្រណីតតាមតម្លៃទឹកប្រាក់២០២.៧០៦ ដុល្លារតាមកិច្ចសន្យា ។
ប្រភពព័ត៌មានបានបន្តទៀតថា ដោយជឿទុកចិត្តលើមនុស្សធ្លាប់រាប់អានគ្នា ឈ្មោះ វ៉ាន់ សំណាង បានប្រគល់ប្រាក់ឲ្យទៅជនសង្ស័យ ជិន ភឹម ដោយមានធ្វើកិច្ចសន្យាត្រឹមត្រូវ តាមអ្វីដែលគូរភាគីទាំងពីរគួរឲ្យជឿទុកចិត្ត ។ ក្រោយពីឈ្មោះ វ៉ាន់ សំណាង ប្រគល់ប្រាក់ឲ្យទៅជនសង្ស័យ ជិន ភឹម នៅក្នុងអំឡុងខែឧសភា ២០១៤ ជនសង្ស័យ ជិន ភឹម បានយកឈើប្រណីតទៅលក់ឲ្យឈ្មោះ វ៉ាន់ សំណាង ម្តងដែរ ដែលមានតម្លៃគិតជាទឹកប្រាក់ចំនួន៥ម៉ឺនដុល្លារអាមេរិក ។ ចាប់តាំងពីពេលនោះមកជនសង្ស័យគ្មានឈើយកទៅលក់ឲ្យឈ្មោះ វ៉ាន់ សំណាង ទៀតទេ មិនតែប៉ុណ្ណោះជនសង្ស័យឈ្មោះ ជិន ភឹម បានព្យាយាមគេចខ្លួន និងគេចវេសពីបំណុលនោះទៀត ។ ដោយពិនិត្យឃើញថាឈ្មោះ ជិន ភឹម មានគំនិតទុច្ចរិតឆបោកប្រាក់ ទើបបានជាឈ្មោះ វ៉ាន់ សំណាង សម្រេចចិត្តដាក់ពាក្យបណ្តឹងទៅសមត្ថកិច្ចនគរនបាលនាយកដ្ឋាន ព្រហ្មទណ្ឌក្រសួងមហាផ្ទៃ ដើម្បីឲ្យឃាត់ខ្លួនឈ្មោះជិន ភឹម នេះចាត់ការតាមផ្លូវច្បាប់តែម្តង ៕
ផ្តល់សិទ្ធដោយ កោះសន្តិភាព
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!