គោយន្តកែច្នៃ បុកអ្នកជិះម៉ូតូ ស្លាប់២នាក់ របួសធ្ងន់ម្នាក់ ជនរងគ្រោះម្នាក់ស្លាប់ ជាក្មួយបង្កើត លោក ងួន ញិុល
កំពង់ធំ: គ្រោះថ្នាក់ចរាចរណ៏មួយបានកើតឡើង នៅវេលាម៉ោង១២:៣០នាទី រសៀលថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៥ ស្ថិតនៅ តាមផ្លូវលេខ៧១ ភូមិព្រៃស្រង៉ែ ឃុំបល្លង្គ ស្រុកបារាយណ៍ ខេត្តកំពង់ធំ រវាងម៉ូតូ និងគោយន្តកែច្នៃ បណ្តាលឲ្យ ស្លាប់២នាក់ និងរបួសធ្ងន់ម្នាក់ ហើយជនរងគ្រោះដែលជាអ្នកបើកម៉ូតូ បានស្លាប់នោះ ជាក្មួយបង្កើតរបស់លោក ងួន ញិុល អនុប្រធានទី១ រដ្ឋសភា ។
មន្រ្តីនគរបាលស្រុកបារាយណ៏ បានឲ្យដឹងថា ជនរងគ្រោះទី១ ជាអ្នកបើកម៉ូតូ c125 (014) ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ចាម 1k-8461 ឈ្មោះ ជុំ ម៉ោង អាយុ៣១ឆ្នាំ ភូមិត្រស់ ឃុំបល្ល័ង្គ ស្លាប់ពេលបញ្ជូនមកដល់មន្ទីរពេទ្យ (ក្មួយប្រុសបង្កើត លោក ងួន ញុិល) និងទី២ សុង ស្រី អាយុ៥៥ឆ្នាំ រស់នៅភូមិពង្រលីង ឃុំក្រវ៉ា ស្រុកបារាយណ៍ ស្លាប់កន្លែងកើតហេតុ ជាម្តាយ និងកូនស្រីឈ្មោះ ខេន ស្រី អាយុ៣០ឆ្នាំ រស់នៅភូមិពង្រលីង ឃុំក្រវ៉ា ស្រុកបារាយណ៍ របួសធ្ងន់។
មន្រ្តីនគរបាល បានបន្តថា ជនរងគ្រោះឈ្មោះ ជុំ ម៉ោង ជាអ្នករត់ម៉ូតូឌុប បានដឹកជនរងគ្រោះ ២នាក់ម្តាយកូន ពីភូមិពង្រលីង ទៅឃុំក្រវ៉ា ស្រាប់ដល់ចំណុចកើតហេតុ ក៏ត្រូវគោយន្តកែច្នៃ បុកពីមុខ បណ្តាលឲ្យស្លាប់ និងរបួសតែម្តង ។
ក្រោយកើតហេតុ អ្នកបើកគោយន្តកែច្នៃ បានរត់គេចខ្លួនបាត់ ខណ:កម្លាំងនគរបាល កំពុងតាមចាប់ខ្លួន៕
ផ្តល់សិទ្ធដោយ ដើមអម្ពិល
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!