ដេកមមើរទាញកាំបិតផ្គាក់ កាប់ប្អូនជីដូនមួយរបួសធ្ងន់
ខេត្តកណ្តាល ៖ បុរសម្នាក់អះអាងថា ខ្លួនយល់សប្តិអាក្រក់មមើរមមាយមិនដឹង ក៏ទាញកាំបិតផ្គាក់ពីក្បាលដំណេកចេញពីក្នុងផ្ទះរបស់ខ្លួន ទៅកាប់ប្អូនជីដូនមួយចំនួន២កាំបិត ដែលកំពុងដេកលក់នៅក្នុងផ្ទះរងរបួសធ្ងន់ ទើបដឹងខ្លួនវិញ ។ ហេតុការណ៍នេះកើតឡើង កាលពីវេលាម៉ោង១១ និង៣០នាទីយប់ថ្ងៃទី១១ វិច្ឆិកា ស្ថិតនៅចំណុចបរិវេណឡឥដ្ឋ ក្នុងភូមិក្រោម ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ។
មន្ត្រីនគរបាលស្រុកមុខកំពូលឱ្យដឹងថា ជនសង្ស័យឈ្មោះសុខ បូរ៉ា ភេទប្រុស អាយុ៥៤ឆ្នាំ ជាកម្មករឡឥដ្ឋជាមួយគ្នា ។ ចំណែកជនរងគ្រោះឈ្មោះកាន់ ឈឿន ភេទប្រុស អាយុ៤៥ឆ្នាំ ជាកម្មករឡឥដ្ឋ (រងរបួសធ្ងន់) ត្រូវក្រុមគ្រួសារបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យទាំងយប់ ។
ជនសង្ស័យ ឱ្យដឹងថា កាលពីវេលាយប់ថ្ងៃទី១១ វិច្ឆិកា នោះ ក្រោយពីហូបាយល្ងាចហើយ ខ្លួនបានឱ្យប្រពន្ធកោសខ្យល់ឱ្យ ហើយក៏សម្រាន្តលក់នៅក្នុងផ្ទះទៅ ។ លុះដល់ម៉ោង១១ និង៣០នាទីយប់ ជនសង្ស័យឈ្មោះសុខ បូរ៉ា បានមមើរយល់សប្តិអាក្រក់ឃើញថា មានយោធាមកបាញ់គ្នានៅក្នុងបរិវេណឡឥដ្ឋ បណ្តាលឱ្យស្លាប់មនុស្សច្រើននាក់ ។
ក្នុងពេលនោះ ខ្លួនបានទាញកាបិតផ្គាក់ពីក្បាលដំណេកដើរចេញពីក្នុងផ្ទះខ្លួន យ៉ាងលឿន បានទៅកាប់ជនរងគ្រោះ ដែលកំពុងដេកលក់នៅគ្រែផ្ទះជិតផ្ទះចំនួន២កាំបិត ដោយក្នុងយល់សប្តិឃើញថា ជនរងគ្រោះជាខ្មោច ទើបជនសង្ស័យកាប់ចំនួន២កាំបិត បណ្តាលឱ្យរងរបួសធ្ងន់ ហើយនាំគ្នាស្រែកឆោឡោឡើង ទើបជនសង្ស័យដឹងខ្លួនឡើងថា ខ្លួនយល់សប្តិអាក្រក់កាប់ខ្មោច គឺមិនមានចេតនាទៅកាប់ប្អូនជីដូនមួយរបស់ខ្លួនឡើយ ។
ហើយគេ នាំគ្នាជួយបញ្ជូនជនរងគ្រោះទៅពេទ្យទាំងយប់នោះ លុះដល់ព្រឹកថ្ងៃទី១២ វិច្ឆិកា ជនសង្ស័យក៏ត្រូវនគរបាលចាប់ខ្លួនតែម្តង ៕
ផ្តល់សិទ្ធដោយ កោះសន្តិភាព
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!