បទល្មើសអួន កើតឡើងលើ ផ្ទៃទឹកទន្លេសាប យ៉ាងអាណាធិបតេយ្យ ក្នុងខេត្តកំពង់ឆ្នាំង សមត្ថកិច្ចសប្បាយ ទទួលលាភសក្ការៈ

 
 

កំពង់ឆ្នាំង ៖ សកម្មភាពវាយអួន របស់ជនជាតិវៀតណាម បានចេញដំណើរការ យ៉ាងអាណាធិបតេយ្យ ក្នុងដែនទន្លេសាប ខេត្តកំពង់ឆ្នាំងយ៉ាងគគ្លឺន គេពុំទាន់ឃើញមានសមត្ថកិច្ចណាមួយ ចេញមុខបង្ក្រាប ឲ្យមានប្រសិទ្ធិភាពនៅឡើយទេ។ ករណីនេះត្រូវបានគេរាយការណ៍ថា មានការបើកភ្លើងខៀវ ពីលោក សោម ភិរុណ នាយខណ្ឌរដ្ឋបាលជលផលខេត្តកំពង់ឆ្នាំង ថ្នូរលុយដាក់ហោប៉ៅយ៉ាងក្រាសក្រែល ដែល បទល្មើសនេសាទទាំងនោះ កំពុងមានការរត់ការយ៉ាងសស្រាក់សស្រាំ ជាមួយមន្ត្រីជំនាញពាក់ព័ន្ធ ។ គេបានឃើញវត្តមានសកម្មភាពវាយអួន នៅចំណុចកោះក្រញ៉ាន បាយក្រៀម សាច់ស្ពៃ ក្បាលកោះចោរ កោះក្អែក ដូនវៀតជាដើម ។

ប្រជានេសាទនៅក្នុង ស្រុកកំពង់លែង សុំមិនបញ្ចេញឈ្មោះបានឲ្យដឹងថា ទូកអូសអួនប្រមាណ៩ទៅ ជាង១០គ្រឿង បានធ្វើសកម្មភាពដំណើរការអាជីវកម្មរបស់ខ្លួន ជារៀងរាល់ថ្ងៃបានយ៉ាងរលូន ក្រោយ ពេលជើងរត់ការពិសេសដល់មន្រ្តីជលផលខេត្ត ដែលមានលោក សោម ភិរុណ ជានាយខណ្ឌរដ្ឋបាល ជលផលខេត្តកំពង់ឆ្នាំង។ ឈ្មោះឈ្មួញរកស៊ីបទល្មើសទាំងអស់ត្រូវបានគេស្គាល់ ១-ឈ្មោះ យ៉យ ២-ឈ្មោះ ហឿង ៣-ឈ្មោះ ផាក់ តូច ៤-ឈ្មោះ កប ៥-ឈ្មោះ ហាយ ៦-ឈ្មោះ វ៉ា ៧-ឈ្មោះសាង និង ២នាក់ទៀតមានស្គាល់ឈ្មោះ ពួកគេទាំងអស់គ្នានេះសុទ្ធសឹងជាជនជាតិវៀតណាម រកស៊ីបទល្មើស ប្រភេទអួនខ្នាតធំ ដែលគហៅថា អួនយក្ស  ។

ដោយឡែក សេចក្តីរាយការណ៍ ពីប្រជានេសាទលក្ខណៈគ្រួសារផ្សេងទៀតបានឲ្យដឹងថា បច្ចុប្បន្ននេះ មានបទល្មើសនេសាទជាច្រើនករណី បានកំពុងតែនេសាទចាប់ត្រីទាំងតូចទាំងធំយ៉ាងគំហុក ដោយ ពួកគេបានអះអាងថា មានប្រភេទឧបករណ៍អួនសម័យ ចំនួន១វង់ទៀត ដែលមានម្ចាស់ជាជនជាតិ វៀតណាមឈ្មោះ ង្វៀង ង៉ុកអាន់ កំពុងតែធ្វើសកម្មភាពនេសាទ ចាប់ត្រីចាប់ពីចំណុចទន្លេសាច់ស្ពៃ រហូតដល់ក្បាលកោះឬស្សីដង្កួច និង្បាលកោះក្អែ ដោយឡែកឧបករណ៍ជនរុញដោយប្រើប្រាស់កម្លាំង ម៉ាស៊ីនម៉ាស៊ូតឆៃណា ចំនួន៣គ្រឿងដែលមួយគ្រឿងមានម្ចាស់ជាជនជាតិខ្មែរ និង២គ្រឿងទៀតមាន ម្ចាស់ជាជនជាតិវៀតណាម កំពុងធ្វើសកម្មភាពនេសាទត្រី នៅក្នុងដែនទឹកស្រុកជលគិរី ខេត្តកំពង់ឆ្នាំង ក្នុងនោះមានទូកអួនអូសគូ ប្រើប្រាស់ដោយកម្លាំងម៉ាស៊ីនខ្នាតធំ ដែលមានម្ចាស់ជាជនជាតិវៀតណាម ឈ្មោះ យ៉ាំង មិននិងឈ្មោះង្វៀង យ៉ាំងដូយ បានចេញទៅនេសាទនៅចំណុចខាងលើជារៀងរាល់រាល់ ថ្ងៃផងដែរ ។

សព្វថ្ងៃនេះ ខណៈពេលដែលឆ្នាំ២០១៥នេះ ទឹកទន្លេមានស្ថានភាពតូច មិនបានជនលិចខ្នងកោះ និងតំបន់ព្រៃរនាមមួយចំនួន ជាហេតុធ្វើឲ្យត្រីមិនអាចចរាចរណ៍ចូលពងកូនបាន ស្របពេលដែលមាន បទល្មើសគ្រប់ប្រភេទកំពុងកើតឡើងយ៉ាងគំហុកបែបនេះ ប្រជានេសាទលក្ខណៈគ្រួសារ កំពុងមានការ ព្រួយបារម្ភយ៉ាងខ្លាំងពី ផលប៉ះពាល់ដល់ការបាត់បង់ប្រភពធនធានមច្ឆាជាតិ ដែលជាប្រភពត្រីទឹកសាប ។

ការនេសាទល្មើសច្បាប់ទាំងនេះ ត្រូវបានគេរាយការណ៍ថា ឈ្មួញបាននឹងកំពុងមមាញឹកចាប់ត្រីទាំងតូច ទាំងធំ ដោយក្នុងមួយទូកៗ ម្ចាស់អួនត្រូវចំណាយលុយចាប់ពី៦ពាន់ ទៅ៧ពាន់ដុល្លារ យ៉ាងតូច សម្រាប់បង់ឲ្យមន្ត្រីជំនាញ   ។

ខណៈពេលដែល គេបានដឹងយ៉ាងច្បាស់ថា លោក សោម ភារុណ នាយខ័ណ្ឌរដ្ឋបាលជលផល ខេត្ត កំពង់ឆ្នាំង បានស្គាល់ទីតាំងខាងលើនេះយ៉ាងច្បាស់ ប៉ុន្តែលោកមិនមានវិធានការបង្ក្រាប បែរជា បណ្តោយឲ្យសកម្មភាពនេះបន្តយ៉ាងរលូន ។ ប្រជាពលរដ្ឋបានបញ្ជាក់បន្តថា កុំថាឡើយរដូវបើក នេសាទ ទោះរដូវបិទនេសាទនេះ ឈ្មួញត្រីទាំងនោះបានបញ្ចេញសកម្មភាពដឹកផល អនុផលនេសាទ រួមទាងការនេសាទល្មើសច្បាប់ យ៉ាងក្រក្រើកក៍គ្មានសមត្ថកិច្ចពាក់ព័ន្ធណាមួយ ចេញមុខបង្ក្រាប ឲ្យ មានប្រសិទ្ធភាពឡើយ ទោះដឹកផល អនុផលដោយការឆក់ត្រជាក់ ឬឆក់ក្តៅ និងសត្វដូចជាពស់ អណ្តើក ជាដើម ។ល។

ពាក់ព័ន្ធពត៌មានខាងលើនេះ ប្រជាពលរដ្ឋសំណូមពរ ដល់ ថ្នាក់ដឹកនាំជាន់ខ្ពស់របស់ជំនាញជលផល ជាពិសេស លោក ឈួរ ច័ន្ទឌឿន អភិបាលនៃគណអភិបាលខេត្តកំពង់ឆ្នាំង មេត្តាចាត់វិធានការណ៍ បង្ក្រាបឲ្យបានទាន់ពេលវេលា ។

នាខណ្ឌរដ្ឋបាលជលផលខេត្តកំពង់ឆ្នាំង លោក សោម ភារុណ អ្នកយកពត៌មានយើងមិនអាចទំនាក់ ទំនងសុំការបំភ្លឺ បាននៅឡើយទេនៅព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៥នេះ ដោយឡែកមន្ត្រីជំនាញ ជលផលថ្នាក់ក្រោមបាននិយាយឲ្យដឹងថា ការនេសាទវាយអួនទៅបានបែបនេះនរណាៗ ក៏យក លុយដែរ រាប់ទាំងប៉ូលីស យោធា ប៉េអឹម សហគមន៍នេសាទ ដ៌ដូចជាអាជ្ញាធរស្រុកមួយចំនួតូច បែរជា ដាក់កំហុសឲ្យតែមន្ត្រីរដ្ឋបាលជលផលទៅវិញ ។








ផ្តល់សិទ្ធដោយ ដើមអម្ពិល


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម