អគ្គិភ័យនៅសង្កាត់ភ្នំពេញថ្មី បានរលត់ទាំងស្រុង (មានវីដេអូ)
រាជធានីភ្នំពេញ ៖ សមត្ថកិច្ចពន្លត់អគ្គិភ័យបានឲ្យដឹងថា ភ្លើងឆេះកន្លែងលក់សម្ភារទារក និងកុមារគ្រប់ប្រភេទ នៅផ្លូវលេខ៥៩៨ កែងផ្លូវលេខ១៨៩៦ ស្ថិតនៅសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ នៅពេលនេះបានរលត់ទាំងស្រុងហើយនៅពេលនេះ ដែលការឆេះអស់មាន រយៈពេលជាងកន្លះម៉ោង គឺចាប់ពីម៉ោងប្រហែល១០យប់ ដល់ម៉ោង១០ និង៤០នាទីយប់ថ្ងៃទី១៥ វិច្ឆិកា ២០១៥នេះ ។
ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា អគ្គិភ័យនេះមិនបណ្ដាលឲ្យរាល ដាលដល់ផ្ទះ ប្រជាពលរដ្ឋដទៃទេ ដោយសារប្រជាពលរដ្ឋ បានប្រើប្រាស់បំពង់ ពន្លត់អគ្គិភ័យ និងទុយោបាញ់ទឹក ព្រមទាំងរថយន្ត ពន្លត់អគ្គិភ័យរបស់ការិយាល័យបង្កា និងពន្លត់អគ្គិភ័យ នៃស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ បានមកជួយបាញ់ទឹកពន្លត់ទាន់ពេលវេលា ។
ប្រភពពីមន្ត្រីពន្លត់អគ្គិភ័យបានឲ្យដឹងទៀតថា ឡានទឹកបានមកដល់កន្លែងកើត ហេតុចំនួន៥គ្រឿង តែប្រើប្រាស់អស់តែ ២គ្រឿងប៉ុណ្ណោះ ក៏អាចគ្រប់គ្រប់ស្ថានការណ៍បាន ហើយការខូចខាតសម្ភារ ខាងក្នុងអស់ប្រមាណ ជា៥០%ទៅ៦០% ។
សមត្ថកិច្ចនៅមិនទាន់អាចសន្និដ្ឋានបានថា អគ្គិភ័យនេះបណ្ដាលមកពីមូលហេតុអ្វីពិត ប្រាកដទេ គឺកំពុងធ្វើការស្រាវជ្រាវ នៅឡើយ ម្យ៉ាងទៀតទំហំនៃការ ខូចខាតពិតប្រាកដយ៉ាងណានោះ ក៏មិនទាន់បានដឹងច្បាស់ នៅឡើយដែរ ។
ផ្តល់សិទ្ធដោយ កោះសន្តិភាព
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!