អំពើភេវរកម្ម នៅក្នុងទីក្រុងប៉ារីស ក៏មានភោជនីយដ្ឋានខ្មែរ ដែលបានរងការវាយប្រហារ និងមានមនុស្សស្លាប់ផងដែរ
បារាំង៖ អំពើភេវរកម្ម នៅក្នុងទីក្រុងប៉ារីស បានសម្លាប់មនុស្សឡើងដល់ជាង ១៤០នាក់ ដែលនៅក្នុងនោះ ក៏មានសាក្សីនៅកន្លែងកើតហេតុ បានរាយការណ៍ថា ពួកគេបាន លឺសម្លេងស្រែក ចេញពីក្នុងភោជនីយដ្ឋានខ្មែរ ដែលមានឈ្មោះថា Le Petit Cambodge ក្នុងទីក្រុងប៉ារីសនេះផងដែរ។
នេះបើតាមប្រភពព័ត៌មាន បានឲ្យដឹងថា មនុស្ស២នាក់ ត្រូវបាន សម្លាប់នៅក្នុង ភោជនីយដ្ឋាននេះ ខណៈដែលមានមនុស្ស ៧នាក់ ត្រូវបានគេជឿជាក់ថា បានរងរបួស បន្ទាប់ពីមាន ពួកខ្មាន់កាំភ្លើង បង្កភាពចលាចល និងសម្រុកចូលទៅក្នុង ភោជនីយដ្ឋាន Le Petit Cambodge ដែលនៅក្បែរផ្លូវ Rue Bichat ដែលជាទីតាំងមួយក្នុងចំណោម ទីទាំងដទៃទៀត ដែលពួកភេវរករ បានវាយប្រហារ។ នៅក្នុងនោះ បានរាយការណ៍ឲ្យដឹងថា ក្រុមទាហាន បាននាំគ្នាព្យាយាមជួយ មនុស្សដែលនៅក្នុង ភោជនីយដ្ឋាន តែដោយសារតែ ស្ថានភាពតាងតឹង ខាងក្រុមទាហាន ត្រូវតម្រូឲ្យស្ថិតនៅ ក្រោយភោជនីយដ្ឋាន។
សម្លេងស្រែក និងទួញថ្ងូរ ត្រូវបានគេរាយការណ៍ថា លឺចេញពីក្នុង ភោជនីយដ្ឋានខ្មែរនេះ ហើយនៅក្បែរផ្លូវនៃភោជនីយដ្ឋាននេះ មានសាកសពជាច្រើន ដេករណូករណែល។
ខ្មែរឡូតនឹងធ្វើការផ្សព្វផ្សាយព័ត៌មានបន្ថែម ប្រសិនជាមានអ្វីបន្ថែមថ្មី.....
រូបភាព មនុស្សជាច្រើន នាំគ្នារត់ប្រសាច ពេលលឺសម្លេងគ្រាប់កាំភ្លើង
រូបភាព ភោជនីយដ្ឋានខ្មែរ Le Petit Cambodge មុនរកការវាយប្រហារ ដកស្រង់ចេញពីអ៊ិនធើណេត
ប្រភពពី បរទេស
កែសម្រួលដោយ ម៉ា
ខ្មែរឡូត
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!