មេការឲ្យលុយទៅទិញគ្រឿងសំណង់ យកទៅលេងអាប៉ោងចាញ់អស់ មកវិញផឹកថ្នាំពុលសម្លាប់ខ្លួន
ខេត្តបាត់ដំបង ៖ បុរសចំណាស់ម្នាក់ត្រូវក្រុមគ្រួសារដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យ បន្ទាប់ពីយកលុយដែលមេការសំណង់ប្រើឱ្យទៅទិញសម្ភារទៅលេងល្បែង អាប៉ោងចាញ់អស់ប្រាក់១៥០០ដុល្លារ ក៏ដាច់ចិត្តផឹកថ្នាំពុលបាញ់ស្មៅប្រភេទទឹកខៀវធ្វើអត្តឃាត ។ បន្ទាប់ពីផឹកថ្នាំពុលរួចត្រូវបានប្រពន្ធចុងឃើញក៏ប្រញាប់បញ្ជូន ទៅសង្គ្រោះនៅគ្លីនិកឯកជនមួយកន្លែងនៅជាប់ព្រំដែនខេត្តប៉ៃលិន- ខេត្តបាត់ដំបង ដោយសភាពធ្ងន់ធ្ងរពេកក៏ប្រញាប់ដឹកបន្តទៅមន្ទីរពេទ្យបង្អែក ខេត្តបាត់ដំបង ដើម្បីលាងក្រពះជម្រះជាតិពុល តែជាអកុសល់ដោយថ្នាំពុលបានកាត់ផ្តាច់ក្រពះ ពោះវៀន ក្អួតចេញមកទាំងដុំៗ ក្រោយមកក៏ស្លាប់បាត់បង់ជីវិតតែម្តង ។ ហេតុការណ៍ផឹកថ្នាំពុលបាញ់ស្មៅប្រភេទទឹកខៀវនេះបានកើតឡើងកាលពី វេលាម៉ោង៦ព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៥ ស្ថិតនៅក្នុងផ្ទះជនរងគ្រោះ ក្នុងភូមិតាគ្រក់ ឃុំតាគ្រក់ ស្រុករតនមណ្ឌល រហូតដល់ម៉ោង៤ និង១០នាទីរសៀលទើបស្លាប់នៅក្នុងមន្ទីរពេទ្យខេត្តបាត់ដំបង ដោយសារថ្នាំពុលនេះជាប្រភេទលេខ១នៅប្រទេសថៃ ។
ប្រភពព័ត៌មានបានឱ្យដឹងថា ជនរងគ្រោះមានឈ្មោះ រ៉ូន រឿន ភេទប្រុស អាយុ៥៦ឆ្នាំ ជាកម្មករសំណង់ មានប្រពន្ធ២ ប្រពន្ធដើម ឈ្មោះ កាយ រិច អាយុ៥៥ឆ្នាំ មានកូន៤នាក់ ស្រីម្នាក់ ប្រុស៣នាក់ និងប្រពន្ធចុងឈ្មោះ សាញ់ សាន អាយុ៣២ឆ្នាំ មានកូនស្រីម្នាក់ ទាំងអស់គ្នារស់នៅភូមិខាងលើ ។
ប្រភពព័ត៌មានពីស្ត្រីឈ្មោះ សាញ់ សាន អាយុ៣២ឆ្នាំ ជាប្រពន្ធចុង បានរៀបរាប់ឱ្យដឹងថា មុនពេលកើតហេតុ ប្តីរបស់នាងបានយកលុយចំនួន១៥០០ដុល្លារដែលមេជាងសំណង់ម្នាក់ប្រើ ឱ្យទៅទិញសម្ភារមួយចំនួនសម្រាប់ធ្វើផ្ទះឱ្យគេ ស្រាប់តែគាត់យកទៅលេងល្បែងអាប៉ោងបណ្តាលឱ្យចាញ់អស់រលីង ហើយក៏ត្រឡប់មកផ្ទះវិញទាំងបាតដៃទទេ រួចទាញយកថ្នាំពុលបាញ់ស្មៅនៅក្នុងផ្ទះទៅសម្ងំផឹក ទើបប្រើឱ្យនាងទិញមីឱ្យគាត់ហូប លុះមកដល់ស្រាប់តែក្អួតចេញសុទ្ធតែទឹកខៀវ លុះសួរនាំទៅគាត់ប្រាប់ថា បានផឹកថ្នាំពុលបាញ់ស្មៅប្រភេទទឹកខៀវ គាត់ក៏ប្រញាប់បញ្ជូនទៅសង្គ្រោះនៅគ្លីនិកឯកជនក្បែរព្រំដែន ដោយសភាពធ្ងន់ធ្ងរពេកក៏បញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ ខេត្តបាត់ដំបង តែទោះបីជាយ៉ាងណាក៏ដោយថ្នាំពុលនេះបានកាត់ផ្តាច់ក្រពះ ពោះវៀន ដាច់សាច់ក្អួតចេញមកទាំងដុំៗ ហើយក៏ស្លាប់កាលពីវេលាម៉ោង៤ និង១០នាទីរសៀលថ្ងៃដដែលនេះតែម្តង ៕
ផ្តល់សិទ្ធដោយ កោះសន្តិភាព
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!