ជន២នាក់លួងលោមបង្អកស្រាក្មេងស្រី អាយុ១៤ឆ្នាំស្រវឹង រួចចាប់រំលោភ ជាប់ខ្នោះម្នាក់
ខេត្តកណ្តាល ៖ ជនសង្ស័យម្នាក់ ត្រូវនគរបាលស្រុកពញាឮចាប់ខ្លួន កាលពីល្ងាចថ្ងៃទី១៧ វិច្ឆិកា ២០១៥ បន្ទាប់ពីជននោះ និងគូកនម្នាក់ទៀត បានលួងលោមក្មេងស្រី អាយុ១៤ឆ្នាំម្នាក់បង្អកស្រា រួចចាប់នាង រំលោភបូកបានសម្រេចនៅលើគ្រែ ក្នុងផ្ទះបាយ កាលពីវេលាម៉ោង ០៩យប់ថ្ងៃទី១៦ វិច្ឆិកា ស្ថិតនៅភូមិ ដំណាក់ព្រីង ឃុំទំនប់ធំ ស្រុកពញាឮ ។
ប្រភពបានឱ្យដឹងថា ជនសង្ស័យម្នាក់ឈ្មោះសៀន សម្បត្តិ អាយុ២៣ឆ្នាំ ជាកម្មកររោងចក្រ មានទីលំនៅក្នុងភូមិអំពិលដូង ឃុំព្រះស្រែ ស្រុកឧត្តុង្គ ខេត្តកំពង់ស្ពឺ និងបក្សពួកម្នាក់ទៀត បានរត់គេចខ្លួន ឈ្មោះពៅ គង់ អាយុប្រហែល២០ឆ្នាំ ជាកម្មកររោងចក្រ មានទីលំនៅក្នុងភូមិកើត ហេតុខាងលើ ។ ចំណែកក្មេងស្រីរងគ្រោះ ជាកម្មការិនីរោងចក្រកាត់ដេរ ជាមួយជនសង្ស័យដែរ ។
ប្រភពបន្តថា ក្មេងស្រីរងគ្រោះ និងក្រុមជនសង្ស័យធ្វើការជាមួយគ្នា និងស្គាល់រាប់អានគ្នាដែរ ។ លុះនៅវេលាម៉ោង៤រសៀលថ្ងៃទី១៦ វិច្ឆិកា ពេលចេញពីធ្វើការ ជនសង្ស័យបាន បបួលក្មេងស្រីរងគ្រោះ ទៅផឹកស្រានៅម្តុំផ្សារឧត្តុង្គ ។ ក្រោយមកទៀត ឈ្មោះពៅ គង់ ក៏បានបបួលលួងលោមជនរងគ្រោះ ទៅផឹកស្រានៅផ្ទះ របស់ខ្លួនបន្តទៀត ដោយឈ្មោះពៅ គង់ ជាអ្នកឌុបដោយម៉ូតូ ។ ពេលទៅដល់ផ្ទះជន សង្ស័យនៅឃុំកើតហេតុ ក៏បានទិញស្រាបៀរមកផឹកបន្តទៀត ដោយជនសង្ស័យបាន បង្អកស្រាអស់ជាច្រើនកំប៉ុង បណ្តាលឱ្យនាងស្រវឹង។
លុះដល់យប់ម៉ោង០៩យប់ថ្ងៃដដែល ជនរងគ្រោះបានដើរចេញពីវង់ផឹកទៅបត់ជើងតូចនៅ ខាងក្រោយ ផ្ទះកន្លែងងងឹត ។ ពេលនោះ ស្រាប់តែជនសង្ស័យ ម្នាក់ឈ្មោះសៀន សម្បត្តិ បានដើរទៅតាមក្រោយ ចាប់ខ្ទប់មាត់បីយកទៅរំលោភលើគ្រែក្នុងរោងបាយ និងបក្សពួកម្នាក់ទៀត ក៏បានរំលោភ បានសម្រេចផងដែរ ។

ផ្តល់សិទ្ធដោយ កោះសន្តិភាព
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!