ម្ចាស់ចម្ការបាញ់ថ្នាំសម្លាប់សត្វល្អិតលើដំណាំក្បែរផ្ទះ ពុលស្ត្រី៣នាក់ដឹកមកសង្គ្រោះនៅមន្ទីរពេទ្យ
ខេត្តកំពង់ឆ្នាំង ៖ ស្ត្រី៣នាក់បានរងការពុលដោយសារម្ចាស់ចម្ការបាញ់ថ្នាំសម្លាប់ សត្វល្អិតលើដំណាំពោត និងសណ្តែក ក្បែរផ្ទះរបស់ពួកគាត់ ដែលហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង៥ និង៤០នាទីល្ងាច ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៥ នៅភូមិកណ្តាល សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ។
ប្រភពពីក្រុមគ្រួសារស្ត្រីរងគ្រោះបានឲ្យដឹងថា ស្ត្រីរងគ្រោះទាំង៣នាក់មាន ១-ឈ្មោះ សាន់ ណូប៉ះ អាយុ២៧ឆ្នាំ, ២-ឈ្មោះ លី សារ៉ស់ អាយុ៥៥ឆ្នាំ និង ៣-ឈ្មោះ សាន់ សារីប៉ះ អាយុ៣៥ឆ្នាំ ទាំង៣នាក់ជាជនជាតិខ្មែរឥស្លាម រស់នៅភូមិកណ្តាល សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ។
ប្រភពដដែលបានបន្តថា មុនពេលកើតហេតុ ម្ចាស់ចំការបានដើរបាញ់ថ្នាំសម្លាប់សត្វល្អិតលើដំណាំពោត និងសណ្តែក ក្នុងចម្ការដែលមានចម្ងាយប្រមាណជា៤-៥ម៉ែត្រពីផ្ទះរបស់ពួកគាត់ ។ ពេលកំពុងបាញ់នោះ ក្លិនថ្នាំបានសាយភាយមកលើពួកគាត់ ដែលកំពុងអង្គុយក្រោមផ្ទះ បណ្តាលឲ្យពុលទន់ដៃទន់ជើង និងបានស្រែកឲ្យម្ចាស់ចំការឈប់បាញ់ថ្នាំដែរ តែគេមិនស្តាប់ រហូតដល់មានអ្នកដួលសន្លប់ទើបព្រមឈប់ ។ ខណៈពេលកើតហេតុនោះ ពួកគាត់មានតែស្រីៗបាននាំគ្នាស្រែកឲ្យគេជួយ ហើយត្រូវបានដឹកមកមន្ទីរពេទ្យដើម្បីសង្គ្រោះ ។
ប្រភពខាងលើបានបន្តទៀតថា ក្រៅពីស្ត្រី៣នាក់ខាងលើ នៅមានកុមារអាយុពី៥-៦ឆ្នាំចំនួន៤-៥នាក់ទៀតបានរងការពុលថ្នាំ នេះដែរ តែស្រាល ហើយត្រូវបានឪពុកម្តាយបញ្ច្រកស្ករ និងទឹកផ្លែឈើមានជាតិផ្អែម បានធួរស្រាលហើយ មិនបានយកមកមន្ទីរពេទ្យនោះទេ ។
លោក រិន រដ្ឋា នាយនគរបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់ផ្សារឆ្នាំង បានឲ្យដឹងថា លោកបានចុះទៅដល់កន្លែងកើតហេតុហើយ គឺពិតជាមានម្ចាស់ចម្ការឈ្មោះ សុខ សុជាតិ អាយុ៥២ឆ្នាំ មានទីលំនៅភូមិ-សង្កាត់ជាមួយជនរងគ្រោះដែរ បានបាញ់ថ្នាំសម្លាប់សត្វល្អិតលើដំណាំរបស់ខ្លួនក្បែរផ្ទះជនរង គ្រោះមែន ហើយលោកបានធ្វើកំណត់ហេតុអស់ហើយដែរ ។ គាត់នឹងសម្របសម្រួលភាគីទាំងសងខាងឲ្យត្រូវគ្នា ដោយសុំឲ្យម្ចាស់ចំការជួយចេញថ្លៃព្យាបាលដល់ស្ត្រីរងគ្រោះទាំង៣ នាក់ តែមិនដឹងថា អាចត្រូវគ្នាក្នុងកម្រិតណានោះទេ ។
ជុំវិញហេតុការណ៍ពុលខាងលើនេះ អាចជាបទពិសោធន៍មួយដល់ម្ចាស់ចំការដែលតែងតែបាញ់ថ្នាំសម្លាប់ សត្វល្អិតនៅចម្ការរបស់ខ្លួន ត្រូវប្រុងប្រយ័ត្ន កុំអាងថាមិនអី អាងខ្លួនមានម៉ាស់ការពារ មានថ្នាំបន្សាប តែកុំភ្លេចអ្នកនៅក្បែរៗ ដែលគ្នាមិនបានដឹងខ្លួនមុន និងមិនមានប្រដាប់ការពារខ្លួន ៕
ផ្តល់សិទ្ធដោយ កោះសន្តិភាព
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!