អគ្គិភ័យឆាបឆេះ ផ្ទះមួយកន្លែង បណ្តាលឲ្យ ជនរងគ្រោះម្នាក់ បានស្លាប់
អគ្គិភ័យមួួយបានកើតឡើង បណ្តាលឲ្យស្លាប់ម្នាក់ នៅវេលាម៉ោង ប្រហែល១៧ និង ៣០ ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៥ នៅចំណុចផ្ទះ ជនរងគ្រោះស្ថិតក្នុងភូមិចាមក្រោម ឃុំព្រែកថ្មី ។
តាមពីមន្ត្រីកងរាជអាវុធហត្ថបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ សាន់ ម៉ាទី ភេទស្រី អាយុ២២ឆ្នាំ មុខរបរលក់ដូរ មានប្តី ឈ្មោះ កូប រ៉ាវី បានស្លាប់នៅក្នុងករណីអគ្គិភ័យខាងលើនេះ និង សម្ភារ:ខូចខាត រួមមាន: ទូរទឹកកក ម៉ាស៊ីនបោកខោអាវ ម៉ាស៊ីនបូមទឹក01គ្រឿង ម៉ាស៊ីនបាញ់ថ្នាំ និងសម្ភារ:ឥវ៉ាន់ លក់ចាប់ហួយ នៅក្នុងផ្ទ:មួយចំនួនទៀត។
ប្រភពដដែលបានបន្តអោយដឹងទៀតថា កាលពីវេលាម៉ោងកើតហេតុ ជនរងគ្រោះ បាន លក់ដូរក្នុងផ្ទះ តែម្នាក់ឯង ដូចសព្វដង តែក្រោយមកស្រាប់តែឃើញភ្លើងឆាបឆេះ យ៉ាងសន្ធោសន្ធៅ ចេញពីក្នុងផ្ទះ ពេលនោះអ្នកជិតខាង ឃើញក៏នាំគ្នាជួយដួសទឹកជះពន្លត់ មួយសន្ទុះក្រោយមកភ្លើង ក៏បានរលត់ និងនាំគ្នាចូលទៅក្នុងផ្ទះដើម្បី ជួយជនរងគ្រោះ តែពេលនោះជនរងគ្រោះបានស្លាប់បាត់ទៅហើយ។
តាមការសន្និដ្ឋានជាជំហានដំបូង អគ្គិភ័យខាងលើង អាចបណ្តាលមកពី ដាំបាយរួចឆាបឆេះសាំង ដែលទុកនៅក្នុងផ្ទះនោះ៕




ផ្តល់សិទ្ធដោយ ដើមអម្ពិល
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!