ក្រសួងមហាផ្ទៃ ប្រកាសស្វែងរក អ្នកក្លែងសំបុត្រកំណើត បង្ហោះក្នុង Facebook ដាក់ថា ខេត្តតាកែវ (ប្រទេសវៀតណាម) យកមកផ្តន្ទាទោស
ភ្នំពេញ៖ អគ្គនាយកដ្ឋាន អត្តសញ្ញណកម្ម ក្រសួងមហាផ្ទៃ ក្រោយពីបានពិនិត្ យការផ្សព្វផ្សាយ តាមរយៈ បណ្តាញសង្គម Facebook ស្តីពីសំបុត្របញ្ជាក់ កំណើតដោយសារថា ឃុំភ្នំដិន ស្រុកគិរីវង់ ខេត្តតាកែវ ប្រទេសវៀតណាមនោះ ក៏បានចេញសេចក្តី ប្រកាសព័ត៌មានមួយដោយបញ្ជាក់ថា នេះជាករណីក្លែងលិខិត ក្នុងចេនាឆ្លៀតប្រើប្រាស់ បណ្តាញសង្គម Facebook ក្នុងបំណងបំពុលបរិយាកាសសង្គម។ ហើយជាមួយគ្នានេះ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម នឹងសហការជាមួយអាជ្ញាធរមានសមត្ថកិច្ច ដើម្បីធ្វើការស្រាវជ្រាវជាបន្ទាន់ វែកមុខជនប្រព្រឹត្តបទល្មើស យកទៅផ្តន្ទាទោសតាមច្បាប់ជាធរមាន។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ដែលមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល ទទួលបាននាយប់ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៥ នេះ បានបញ្ជាក់ថា អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ក្រសួង មហាផ្ទៃ បានពិនិត្យឃើញមានការផ្សព្វផ្សាយតាមរយៈបណ្តាញសង្គម Facebook ស្តីពីសំបុត្របញ្ជាក់ កំណើតលេខ០៨ សៀវភៅបញ្ជាក់កំណើតលេខ០១ ចេញដោយមន្ត្រីអត្រានុកូលដ្ឋានឃុំភ្នំដិន ស្រុកគិរីវង់ ខេត្តតាកែវ។ ប៉ុន្តែសំបុត្របញ្ជាក់កំណើតនេះមានភាពមិនប្រក្រតីនៅត្រង់ ទីកន្លែងកំណើត របស់សាម៉ីខ្លួន ដែលសរសេរថា ឃុំភ្នំដិន ស្រុកគិរីវង់ ខេត្តតាកែវ (ប្រទេសវៀតណាម)។
សេចក្តីប្រកាសព័ត៌មានបានបញ្ជាក់ទៀតថា អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានចាត់ឲ្យមានការត្រួត ពិនិត្យជាបន្ទាន់ទៅលើសៀវភៅអត្រានុកូលដ្ឋានភ្លោះច្បាប់ដើមដែលតម្កល់ទុកនៅសាលាស្រុកគិរីវង់ ខេត្តតាកែវ ឃើញថាទិន្នន័យត្រង់ទីកន្លែងកំណើត របស់សាម៉ីខ្លួនបានសរសេរថា ឃុំភ្នំដិន ស្រុកគិរីវង់ ខេត្តតាកែវ (ប្រទេសកម្ពុជា)។ ដូច្នេះសំបុត្រកំណើតដែលផ្សព្វផ្សាយតាមរយៈបណ្តាញសង្គម Facebook ជាសំបុត្រកំណើតដែលមានភាពមិនប្រក្រតី អគ្គនាយកដ្ឋានអត្តសញ្ញាណកម្មចាត់ទុកថា នេះជា ករណីឆ្លៀតប្រើប្រាស់បណ្តាញសង្គម Facebook ក្នុងបំណងបំពុលបរិយាកាស៕

ផ្តល់សិទ្ធដោយ ដើមអម្ពិល
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!