ក្របីវ័ធឪ ធ្លាយពោះវៀន កូនខឹង តាមទៅរក ក្របីវ័ធកូនស្លាប់
បាត់ដំបង ៖ ក្របី១ក្បាល បានវ័ធស្នែង ត្រូវបុរសម្នាក់ជាឪពុក ធ្លាយពោះវៀន របួសធ្ងន់ កាលពីវេលាម៉ោង ១៦ និង៣០នាទី ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៥ នៅចំណុចទួលតាកនស្ទឹងត្រប់ ភូមិបញ្ញា ឃុំកំពង់ព្រៀង ស្រុកសង្កែ ពេលកូនខឹង ដេញតាមទៅរកឃើញក្របីនោះ ស្រាប់តែបានវ័ធកូនស្លាប់ នៅវេលាម៉ោង ១៥និង៣០នាទី ថ្ងៃទី ១៧ ខែវិច្ឆិកា ឆ្នាំ២០១៥ នៅភូមិខាងលើ ។ បច្ចុប្បន្នក្របីនោះ ត្រូវសមត្ថកិច្ចបាញ់សម្លាប់ នៅវេលាម៉ោង ១៣ និង ៣០នាទីថ្ងៃទី១៨ ខែវិច្ឆិកា នេះ ដោយសារតែ ម្ចាស់មិនហ៊ានចេញមកទទួលខុសត្រូវ ។
សមត្ថកិច្ចបានញ្ជាក់ថា ជនរងគ្រោះមានឈ្មោះ ជា តុត ភេទប្រុស អាយុ៥៥ឆ្នាំ រស់នៅភូមិខាងលើ រងបួសធ្ងន់ និង កូនប្រុសឈ្មោះ ជា តុងទីន ភេទប្រុស អាយុ២១ឆ្នាំ បានស្លាប់ភ្លាមៗ នៅភូមិកើតហេតុខាងលើ។ បន្ទាប់ពីរឿងនេះ បានកើតឡើងហើយ គ្មានម្ចាស់ក្របីណា ហ៊ានចេញមុខមកទទួលខុសត្រូវទេ ហើយសមត្ថកិច្ចបានសម្រេចចិត្ត បាញ់សត្វក្របីនេះសម្លាប់ចោលតែម្តង ។ សពជនរងគ្រោះ ត្រូវក្រុមគ្រួសារ ធ្វើបុណ្យតាមប្រពៃណី ៕




ផ្តល់សិទ្ធដោយ ដើមអម្ពិល
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!