វត្ដល្បី រកចំណូលបាន ជាង៧សែន ដុល្លារអាមេរិក ពីបុណ្យកឋិន

 
 

ថៃ៖ ក្នុងរដូវកាលនេះ នៅតាមទីវត្ដអារាមមួយចំនួន ក្នុងប្រទេសកម្ពុជា មានការប្រារព្ធពិធីបុណ្យកឋិន ដែលមានការ​ចូលរួមពី បងប្អូនប្រជាជន ពុទ្ធបរិស័ទ បន្ទាប់ពី ភ្ជុំបិណ្ឌ ខណៈដែលប្រទេសថៃ ក៏ប្រារព្ធធ្វើពិធីបុណ្យនេះ ដូចគ្នា។

យ៉ាងណាមិញ វត្ដដ៏ល្បីមួយ ក្នុងប្រទេសថៃឈ្មោះថា​ Pu Noi ក្នុងខេត្ដ Lopburi បានទទួលបច្ច័យ ក្នុងចំនួនដ៏ភ្ញាក់ផ្អើលមួយ នោះគឺ ជាង ២៧លានបាត ឬជាង ៧សែន ដុល្លារអាមេរិក កាលពីថ្ងៃអាទិត្យមុននេះ ក្នុងពិធីបុណ្យកឋិន។ នៅក្នុងនោះ មានការរាយការណ៍ថា មានអ្នកស្ម័គ្រចិត្ដ ចំនួន៣០នាក់ ដែលពួកគេចំណាយពេល ជាច្រើនម៉ោង ក្នុងការរាប់ប្រាក់បច្ច័យកឋិននេះ ដែលបុណ្យនេះ មានអ្នកចូលរួមជាច្រើន​ពាន់នាក់។ ក្រោយពីបញ្ចប់ការរាប់ បច្ច័យនេះ ក៏មាន បុគ្គលិកធនាគារ  Krungthai ៥រូប មកយកប្រាក់ទាំងនេះទៅ និង ធ្វើការរាប់ឡើងវិញ តាមរយៈម៉ាស៊ីនរាប់ប្រាក់។ នេះបើតាមរយៈ ព្រះគ្រូ Prapat Thammatin ជាចៅអធិការវត្ដ បានឲ្យដឹងថា ពុទ្ធបរិស័ទ ខ្លះបាន ចូលបច្ច័យ រហូតដល់ ១សែនបាត ក្នុងម្នាក់ៗ ទោះជាយ៉ាងណា ព្រះអង្គក៏អរគុណ ដល់ទឹកចិត្ដដ៏ស្រស់ថ្លារបស់ ពួកគេផងដែរ។

គួរបញ្ជាក់ថា បុណ្យកឋិននេះ កឺជាពិធីបុណ្យសាសនាព្រះពុទ្ធចុងក្រោយគេ សម្រាប់រដូវវស្សានេះ ដែលធ្វើឡើង ចន្លោះខែ កញ្ញា និងវិច្ឆិកា៕




ប្រភពពី បរទេស

កែសម្រួលដោយ ម៉ា

ខ្មែរឡូត


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម