ប្រទះឃើញសាកសពកម្មករសំណង់ នៅក្នុងមជ្ឈមណ្ឌលកោះពេជ្រ សង្ស័យជារឿង ឃាតកម្ម
រាជធានីភ្នំពេញ ៖ អតីតកម្មករសំណង់ម្នាក់ត្រូវបានគេប្រទះឃើញស្លាប់នៅក្នុងព្រៃត្រែង ក្រោយ រោងស្នាក់នៅរបស់កម្មករ សំណង់មួយកន្លែងក្នុង ដីឡូត៍អតីតសួនកំសាន្តកុមារ ក្នុងមជ្ឈមណ្ឌល កំសាន្តកោះពេជ្រ ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន កាលពីវេលាម៉ោង ជាង៥ល្ងាច ថ្ងៃទី១៦ ធ្នូ ២០១៥ ដោយមានកុងផ្លាកកេ និងដុំថ្ម១ដុំយ៉ាងធំសង្កត់ពី ដែលគេសង្ស័យថា ជារឿងឃាតកម្ម ។
ប្រភពពីកម្មករសំណង់ម្នាក់បានឲ្យដឹងថា ជនរងគ្រោះឈ្មោះ សេង ចាន់ធី អាយុ៥៥ឆ្នាំ ជាអតីតកម្មករ សំណង់ដែលត្រូវគេផ្អាក ពីការងារជាង១ខែហើយ ព្រោះខ្លាចគ្រោះថ្នាក់ក្នុង ពេលធ្វើការដោយសារ គាត់តែងតែផឹកស្រាស្រវឹងរាល់ថ្ងៃ បច្ចុប្បន្នស្នាក់នៅក្នុង រោងស្នាក់នៅរបស់កម្មករ ក្នុងដីឡូត៍អតីតសួនកំសាន្តកុមារ ក្នុងមជ្ឈមណ្ឌលកំសាន្តកោះពេជ្រ មានស្រុកកំណើតនៅ ខេត្តកំពង់ចាម ។
ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលប្រទះឃើញសពជនរងគ្រោះគឺកម្មករ បានធ្វើការរុះរើ រោងស្នាក់នៅទៅធ្វើនៅ កន្លែងផ្សេង ក៏បានធំក្លិនស្អុយយ៉ាង ខ្លាំងក៏នាំគ្នាស្វែងរក និងវែកតាមគុម្ពត្រែង មើលក៏ប្រទះឃើញជើងមនុស្សបង្កឲ្យមាន ការភ្ញាក់ផ្អើលឡើង ។ ប្រភពបន្តទៀតថា នៅលើសពជន រងគ្រោះមានកុងផ្លាកកេ និងដុំថ្ម១ដុំយ៉ាងធំនៅ ពីលើ ដែលធ្វើឲ្យគេសង្ស័យថាជារឿងឃាតកម្ម ព្រោះបើជនរងគ្រោះស្លាប់ ជាយថាហេតុគួរតែគ្មានអ្វីសង្កត់ពីលើនោះទេ ជាពិសេសដុំថ្មដ៏ធំបែបនេះ ។
ប្រភពនៅកន្លែងកើតហេតុបានឲ្យដឹងទៀតថា មុនពេលជនរងគ្រោះស្លាប់ប្រហែល១ខែ ជនរងគ្រោះ ត្រូវបានមេការសំណង់ផ្អាក ការងារបណ្ដោះអាសន្នព្រោះខ្លាចមានគ្រោះថ្នាក់ពេលកំពុងធ្វើការដោយសារជនរងគ្រោះតែងតែផឹកស្រាស្រវឹងស្ទើរតែរាល់ថ្ងៃ ។ បន្ទាប់ពីផ្អាកការងារ ជនរងគ្រោះក៏ទៅស្នាក់នៅ ជាមួយកូនប្រសារ ដែលជាកម្មករសំណង់នៅក្នុងដីឡូត៍អតីត សួនកំសាន្តកុមារនេះដែរ ប៉ុន្តែដោយមានការថ្នាំងថ្នាក់គ្នា ជាមួយកូនប្រសារជនរងគ្រោះក៏ចេញមកស្នាក់ នៅក្នុងរោងស្នាក់ ផ្សេងទៀតនៅដីឡូត៍អតីត សួនកំសាន្តកុមារដដែល តែ៣-៤ថ្ងៃនេះស្រាប់តែបាត់រូបគាត់ ដោយមិនដឹងមូលហេតុ គេគ្រប់គ្នាឆ្ងល់ដែរ តែរវល់រៀងៗខ្លួនក៏ ចេះតែហីៗទៅ ស្រាប់តែពេលនេះប្រទះឃើញសព គាត់ឡើងហើបស្អុយតែម្តង ។
ប្រភពនៅកន្លែងហេតុបានបន្តទៀតថា រហូតមកដល់ម៉ោងជិត១០យប់ថ្ងៃដដែលនេះ គេនៅមិន ទាន់ឃើញមានសមត្ថកិច្ចណាចុះ មកធ្វើការពិនិត្យនៅឡើយទេ ។ ប៉ុន្តែគេឃើញមានមនុស្ស មកធ្វើកោសល្យ វិច្ច័យសាកសព តែមិនដឹងថាជាសមត្ថកិច្ច ខាងណានោះទេ ព្រោះស្លៀកពាក់ស៊ីវិល ៕
ផ្តល់សិទ្ធដោយ កោះសន្តិភាព
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!