លោក អៀង ស៊ីធុល ធ្លាក់ពីលើជណ្តើរ របួសជើងមិនអាចដើរបាន
រាជធានីភ្នំពេញ ៖ ព្រឹទ្ធាចារ្យសិល្បៈ បុរាណខ្មែរលោក អៀង ស៊ីធុល បានជួបឧប្បទ្ទវហេតុ រអិលធ្លាក់ពីជណ្តើរ ខណៈពេលលោក ឡើងទៅពិនិត្យដំបូលផ្ទះរបស់លោក បណ្តាលឱ្យរបួសជើងមិន អាចដើរ ឬអង្គុយបានឡើយ។
ដំណឹងអំពីគ្រោះថ្នាក់ របស់ព្រឹទ្ធាចារ្យសិល្បៈបុរាណរូបនេះត្រូវ បានផ្សព្វផ្សាយតាមបណ្តាញសង្គមហ្វេសប៊ុកពីសំណាក់លោក សុះ ម៉ាច ប្រធានសមាគមសិល្បករខ្មែរ។
បើតាមលោក សុះ ម៉ាច បានឱ្យដឹងថា លោកអៀង ស៊ីធុល ព្រឹទ្ធាចារ្យសិល្បៈបុរាណ និងជាអតីតប្រធានសមាគមសិល្បករខ្មែរ ពេលនេះមានទុក្ខលំបាកជាទម្ងន់ ពុំអាចដើរ ឬអង្គុយបាន និងមានអការចុកចាប់ ដោយលោកក្រោយពីគ្រោះថ្នាក់ចរាចរ ដោយសារម៉ូតូបុក ឥឡូវត្រូវគ្រោះថ្នាក់ចៃដន្យ ធ្លាក់ពីលើជណ្តើរទៀត។
លោកបញ្ជាក់ថា តាមរយៈការពិនិត្យរបួសលោក អៀង ស៊ីធុល អាចនឹងសម្រាកព្យាបាលរយៈពេល២ខែ ទើបអាចវិលមកកាន់សភាពដើមវិញ។ ក្នុងនាមប្រធានសមាគម សិល្បករខ្មែរលោក សុះ ម៉ាច នៅថ្ងៃច័ន្ទ ទី២១ខាងមុខនេះ លោកនឹងដឹកនាំក្រុមប្រឹក្សា ទៅសួរសុខទុក្ខលោក អៀង សីធុល ដោយផ្ទាល់ ដោយសារកន្លងមកលោកមានគុណបំណាច់ ធ្លាប់យកអំណោយជួយដល់អ្នកសិល្បៈ ក្រលំបាកឈឺថ្កាត់របួស ពិការ ស្លាប់ អំឡុងពេលលោកនៅកាន់ជាប្រធានសមាគមសិល្បករខ្មែរ៕
ផ្តល់សិទ្ធដោយ កោះសន្តិភាព
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!