Cinema Online ប្រកាសធ្វើការ សហការជាមួយនឹង ក្រុមអ្នកគាំទ្រខ្សែ ភាពយន្តនៅកម្ពុជា ចៃកុន!

 
 

ថ្ងៃទី ១៧ ធ្នូ ឆ្នាំ២០១៥​ ៖ Cinema Online Asia (www.CinemaOnline.Asia) បានចុះកិច្ចព្រមព្រៀង សហការជាមួយក្រុមអ្នកគាំទ្រ ភាពយន្តកម្ពុជាដ៏ពេញនិយមហៅថា ចៃកុន JaiKon (https://www.facebook.com/JaiKon.Cambodia)​ ពីក្រុមហ៊ុន Westec Media Limited ដែលជាអ្នក នាំចូលខ្សែភាពយន្តដំបូងគេ និងនាំមុខនៅក្នុង ប្រទេសកម្ពុជា។ កិច្ចព្រមព្រៀងនេះនឹងនាំឲ្យ មានការផ្លាស់ប្តូរឈ្មោះពី Cinema Online Cambodia ទៅជា JaiKon Movie Site ចាប់ពីខែធ្នូ ឆ្នាំ២០១៥នេះតទៅ។

ចាប់តាំងពី 1 December 2015 ការសហការជាមួយចៃកុន JaiKon ធ្វើទ្បើងក្នុងគោលបំនង ជម្រុញវត្តមានរបស់ Cinema Online Cambodia និងផ្សព្វផ្សាយក្រុមអ្នក គាំទ្រខ្សែភាពយន្ត ក៏ដូចជាឧស្សាហកម្មភាពយន្ត អោយកាន់តែរីកចម្រើន នៅក្នុងប្រទេស។

កិច្ចព្រមព្រៀងនេះគឺធ្វើទ្បើងស្របពេលនឹងការនំាយកខ្សែភាពយន្ត Star Wars: The Force Awakens មកក្នុងប្រទេសនៅថ្ងៃទី ១៨ ខែធ្នូ ឆ្នាំ២០១៥នេះ។ Cinema Online Asia រំពឹងនូវការគាំទ្រ យ៉ាងសម្បើមពីអ្នកគាំទ្រ និង ឧស្សាហកម្មខ្សែ ភាពយន្តទាំងមូល​ ដែលជាកន្លែងដែល Cinema Online Asia អាចផ្តល់មក នូវពត៌មានភាពយន្តថ្មីៗ ដូចជា ម៉ោងចាក់បញ្ចាំង ពត៌មាន ការផ្តល់មតិលើភាពយន្ត​ ខ្លីប ខ្លីៗពីខ្សែភាពយន្ត និងច្រើនទៀត ដើម្បីពង្រីកសហគមន៍ ដែលចង់ដឹងពីអ្វីៗ គ្រប់យ៉ាងអំពី ភាពយន្តនេះឲ្យកាន់តែធំ!

 Cinema Online Asia ក៏បានកកូរកកាយទៅក្នុងឧស្សាហកម្មភាពយន្តក្នុងស្រុក ដែលទើបតែ ទទួលបានក្នុងពេលថ្មីៗនេះ និង​មានបំណងចង់ចូលរួម ក្នុងភាពរីកលូតលាស់ នៃឧស្សាហកម្មនេះដោយ ចូលរួមផ្តល់នូវ ពត៌មានថ្មីនៅលើក្រុមអ្នកគាំទ្រ ភាពយន្តដ៏ធំនេះ។ កិច្ចព្រមព្រៀងនេះក៏នឹងផ្តល់ជាជំនួយ ដល់អ្នកផលិត និង អ្នកនាំចូលខ្សែភាពយន្តទាំងអស់ អាចនាំយកខ្សែភាពយន្ត របស់ពួកគេទាំងអស់ មកកាន់ក្រុមអ្នកគាំទ្រ ភាពយន្តរបស់យើង។

អំពី Cinema Online

Cinema Online (www.Cinema.com.my) ត្រូវបានបង្កើតទ្បើងកាលពីខែតុលា ឆ្នាំ១៩៩៨ ក្នុងគោល បំណងផ្តល់នូវសេចក្តីត្រូវការ ពីមជ្ឃដ្ឋានដំនើរការរោងភាពយន្ត ក្នុងប្រទេសម៉ាឡេស៊ី​ អំពី ម៉ោងចាក់បញ្ចាំង តាមរោងភាពយន្តទូទាំងប្រទេស និង សេចក្តីសង្ខេបអំពីភាពយន្ត ពត៌មានពីតួអង្គ និង ពត៌មានផ្សេងៗ ពីភាពយន្តដែលកំពុងបញ្ចាំងនៅរោងភាពយន្ត។ Cinema Online ដែលជាគេហទំព័រមាន រាប់ពាន់ទំព័រស្តីអំពីអត្ថបទ ទាំងក្នុងស្រុកនិងអន្តរជាតិ និងទទួលបានការចូល ទស្សនាប្រហែលជា ១៣ លានដងក្នុងមួយខែ បានក្លាយជាគេហទំព័រ ដ៏ពេញនិយមនៅក្នុងប្រទេសម៉ាឡេស៊ី​ ក្នុងការទទួលបានពត៌មានពី ម៉ោងចាក់បញ្ចាំង ពត៌មាន ការផ្តល់មតិលើភាពយន្ត ការប្រកួតប្រជែង និង ច្រើនទៀត។

Cinema Online Asia (www.CinemaOnline.Asia) ត្រូវបានបង្កើតទ្បើងដោយសារការរីកលូត លាស់របស់ Cinema Online នៅក្នុងប្រទេសម៉ាឡេស៊ី និង ក្នុងតំបន់។ តាមរយះ Cinema Online Asia បច្ចុប្បន្ននេះគេហទំព័រក្នុងស្រុកបានបង្កើតទ្បើងសម្រាប់អ្នក និយមចូលចិត្តភាពយន្ត តាមប្រទេសដូចជា សិង្ហបុរី ប្រ៊ុយណេ និង ប្រទេសកម្ពុជា។

ដើម្បីក្លាយជាកន្លែងមគ្គុទេសន៍ភាពយន្តតែមួយកន្លែង Cinema Online BM​ បានបង្កើតទ្បើងជា ភាសាបាហាសា ម៉ាឡេស៊ី  ដោយឆ្លងកាត់តាមរយះ Cinema Online Malaysia។ ម៉្យាងទៀត Cinema Online Cambodia ក៏បានចាប់ផ្តើមផ្តល់ពត៌មានសម្រាប់ អ្នកប្រើប្រាស់ភាសាខ្មែរ ដោយរួមបញ្ចូលអត្ថបទ ជាភាសាខ្មែរ និងភាសាអង់គ្លេស។

Singapore - www.Cinemaonline.sg

Cambodia - www.Cinemaonline.asia/KH

Brunei - www.Cinemaonline.asia/brunei

 អំពី ចៃកុន JaiKon

មានន័យថា ចៃកុន ជាភាសាខ្មែរ។ ចៃកុន ត្រូវបានបង្កើតទ្បើងក្នុងឆ្នាំ២០១២ បានក្លាយជា ក្រុមអ្នកគាំទ្រភាពយន្តធំបំផុត និង ដំបូងគេសម្រាប់អ្នកគាំទ្រ ភាពយន្តនៅក្នុងប្រទេសកម្ពុជា ដោយនាំមកនូវ ពត៌មានកំសាន្តថ្មីៗពីហូលីវូដ តំបន់អាស៊ី និង ភាពយន្តក្នុងស្រុក។

ចៃកុន ស្វាគមន៍ទៅកាន់រាល់អ្នកនិយមទស្សនាខ្សែភាពយន្តទាំងអស់ សម្រាប់ការពិភាក្សា ពីខ្សែភាពយន្តដែលពួកគេពេញចិត្ត ទស្សនាខ្លីបថ្មីៗ ទទួលបានពត៌មានថ្មីអំពីភាពយន្ត និងអាចទទួល បានសំបុត្រចូល ទស្សនាការចាក់បញ្ចាំងខ្សែ ភាពយន្តលើកដំបូង មុនពេលចាក់បញ្ចាំង ជាសាធារណៈ។

ចៃកុន បានខិតខំប្រឹងប្រែងនំាយកនូវភាពយន្តដ៏ល្អបំផុតជាច្រើនមកកាន់កម្ពុជា និងផ្តល់មកនូវ រាល់ហេតុការណ៍ថ្មីដែលកំពុង កើតទ្បើងនៅក្នុងឧស្សាហកម្ម ភាពយន្តមកកាន់អ្នក និយមទស្សនាភាពយន្ត ទាំងអស់។

បញ្ចូលអត្ថបទដោយ ម៉ា

ខ្មែរឡូត


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម