ព័ត៌មានបន្ថែម ករណីគ្រោះថ្នាក់ ចរាចរណ៍ បណ្តាលអោយក្មេងស្រី សិស្សសាលាស្លាប់ និងរបួសធ្ងន់នៅ ផ្លូវជាតិលេខ៤(UPDATE)
ព្រះសីហនុ៖ ប្រភពពីសមត្ថកិច្ច បានអោយដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍ រថយន្តបុកម៉ូតូក្មេងស្រី សិស្ស សាលាបណ្តាលឲ្យស្លាប់និងរបួសធ្ងន់ធ្ងរ ព្រឹកម៉ិញនេះគឺជាបងប្អូនជីដូនមួយ បង្កើតនិងគ្នា ដោយជនរងគ្រោះ ដែលស្លាប់ មាន ឈ្មោះ គុយ អេងលី ភេទស្រី អាយុ១៥ឆ្នាំ និងឈ្មោះ គុយ អេងលីន ភេទស្រី អាយុ ១៤ឆ្នាំ រងរបួសធ្ងន់បច្ចុប្បន្នបញ្ជូន ទៅព្យាបាលបន្តនៅ មន្ទីរពេទ្យកាល់ម៉ែត្រ រាជធានីភ្នំពេញ ទាំងពីរនាក់ស្នាក់នៅ ជាមួយយាយតានៅភូមិ៣ សង្កាត់លេខ៣ ក្រុងខេត្តព្រះសីហនុ ហើយមានឪពុកម្តាយ នៅខេត្តផ្សេង ជាសិស្ស មជ្ឈមណ្ឌល ចំណេះទូទៅអន្តរទ្វីប ក្នុងក្រុងព្រះសីហនុ ។
ព័ត៌មានពីប្រភពដដែល បានអោយដឹងថាករណីគ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងនៅម៉ោងជិត ១០ព្រឹក ថ្ងៃទី២២ ខែឆ្នូ ឆ្នាំ២០១៥ នៅលើផ្លូវជាតិលេខ៤ ចន្លោះគីឡូលេខ ២១២-២១៣ ក្បែរច្រកចូលតំបន់សេដ្ឋកិច្ច ពិសេស បិតត្រាំង ស្ថិតក្នុងភូមិពូធឿង ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។ រថយន្តបង្ករម៉ាក អេស្កាលេត ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ ២U-៦៩៦៩ ដែលគេសង្ស័យថា ជារបស់សាច់ញាតិម្ចាស់ អាហារដ្ឋាន ឆ្នេរមាស មានទិសដៅ ពីភ្នំពេញមក ក្រុងព្រះសីហនុ ក្រោយកើតហេតុអ្នកបើកបរ បានរត់គេចខ្លួនបាត់ ចំនែកម៉ូតូ ជនរងគ្រោះ ម៉ាកស្កូពី ពណ៌ស គ្មានស្លាកលេខ ។ ក្រោយកើតហេតុវត្ថុតាង ទាំងពីរត្រូវបានសមត្ថកិច្ច យកទៅ រក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក រង់ចាំការដោះស្រាយនៅពេលក្រោយ ។
ចំណែកសពជនរងគ្រោះត្រូវបាន សាច់ញាត់មកទទួលយកទៅធ្វើ បុណ្យតាមប្រពៃណី ។ ប្រភពពីសាលាអន្តរទ្វីប បានអោយដឹងថា នៅព្រឹកថ្ងៃនេះមានកូនសិស្ស ចំនួន៥នាក់បានមកសុំច្បាប់ទៅ ដង្ហែរសពគេទៅវត្តសមាធិ ក្នុងឃុំរាម ស្រុកព្រៃនប់ ប៉ុន្តែក្រោយមកមានកូនសិស្ស៣នាក់បានត្រលប់ មករៀនវិញ ដោយឡែកកូនសិស្ស ២នាក់ ទៀតបានប្រាប់សិស្ស៣នាក់ដែលត្រលប់មករៀនវិញថា ជ្រុលទៅហែរហើយ ហែរអោយដល់កន្លែង ថាហើយទាំង២នាក់នោះក៏បានបន្តដំណើរទៅមុខក៏ជួបប្រទះគ្រោះថ្នាក់តែម្តងទៅ ។ ប្រភពពី អ្នកគ្រប់គ្រងសាលា ក៏បានអោយដឹងដែរថា សិស្សទាំង២នាក់នេះរៀននៅថ្នាក់ទី១០គ ហើយកូនសិស្សដែលស្លាប់ មានឈ្មោះ គុយ អេងលី គឺជាសិស្សពូកែអក្សរសាស្រ្តថ្នាក់ទី៩ ទូទាំងប្រទេសកាលពីឆ្នាំទៅផងដែរ ៕
ផ្តល់សិទ្ធដោយ ដើមអម្ពិល
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!