ព្រះសង្ឃ២២អង្គ ក្អូតចង្អោរពេញវត្ត សង្ស័យពុលផ្លែឪឡឹក ក្រោយឆាន់ចង្ហាន់ថ្ងៃត្រង់
ខេត្តបាត់ដំបង ៖ ព្រះសង្ឃចំនួន២២អង្គ ដែលគង់នៅក្នុងវត្តកូនខ្លុង ស្ថិតក្នុងភូមិព្រៃដំរី ឃុំព្រៃតូច ស្រុកមោងឫស្សី បានក្អូតចង្អោរពេញវត្ត កាលពីល្ងាចថ្ងៃទី២១ ធ្នូ ២០១៥ ដែលគេសង្ស័យថា អាចពុលផ្លែឪឡឹកដែលពុទ្ធបរិស័ទប្រគេនពេល ឆាន់ចង្ហាន់ថ្ងៃត្រង់ ។
ប្រភពមន្ត្រីសមត្ថកិច្ច មូលដ្ធានបានឲ្យដឹងថា ព្រះសង្ឃទាំង២២អង្គ មានអាការៈក្អួត ចង្អោរគ្រប់អង្គ ហើយអង្គខ្លះត្រូវបានញាតិញ៉ោម ដឹកយកទៅព្យាបាលនៅផ្ទះ រីឯអង្គខ្លះព្យាបាលនៅក្នុងវត្ត ។ ប្រភពបន្តថា ក្នុងចំណោមព្រះសង្ឃទាំង២២អង្គ គឺមាន៦អង្គ ហាក់មានសភាពធ្ងន់ធ្ងរជាងគេ រីឯ១៦អង្គទៀតគ្រាន់តែក្អួតចង្អោរ ហើយបន្តិចក្រោយមក ក៏បានធូរស្រាលវិញ ដែលការក្អួត ចង្អោរនេះគេសង្ស័យថា ពុលផ្លែឪឡឹក ដែលពុទ្ធបរិស័ទរៀបចំចង្ហាន់ប្រគេន ពេលឆាន់ចង្ហាន់ថ្ងៃត្រង់ ។
បើតាមការបញ្ជាក់ ពីលោកតាអាចារ្យ និងដូនជីនៅក្នុងវត្តកូនខ្លុង បានរៀបរាប់ថា ការរៀបចំចង្ហាន់ថ្ងៃត្រង់នោះ គឺមានម្ហូបអាហារធម្មតា ហើយក៏មានផ្លែឪឡឹក ប្រគេនព្រះសង្ឃឆាន់ដែរ ។ ក្រោយពេលឆាន់រួច មិនមានព្រះសង្ឃអង្គណាពោលថា ឈឺពោះ ឬមានអាការៈមិនស្រូលនោះទេ លុះដល់ម៉ោងប្រហែល៥ល្ងាច ថ្ងៃដដែលស្រាប់តែព្រះសង្ឃគ្រប់អង្គពោលថា ឈឺពោះ ហើយចាប់ផ្ដើមក្អួត ចង្អោរពេញវត្ត បង្កឲ្យមានការភ្ញាក់ផ្អើល ដល់ប្រជាពលរដ្ធ នៅក្បែរវត្តនោះតែម្ដង ។
ជុំវិញបញ្ហានេះ មិនទាន់មានមន្ត្រីជំនាញណាអះអាង អំពីមូលហេតុពិតប្រាកដនៅឡើយទេ ប៉ុន្តែទាំងព្រះសង្ឃផ្ទាល់ ទាំងអ្នកភូមិ និងសមត្ថកិច្ចផង គ្រាន់តែដាក់ការសង្ស័យដូចៗគ្នាថា ព្រះសង្ឃទាំង២២អង្គនោះ ទំនងអាចពុលផ្លែឪឡឹក ព្រោះមិនមានចំណីអាហារផ្សេង ពីនេះដែលគួរឲ្យសង្ស័យនោះទេ ។
បើតាមប្រភពព័ត៏មានបានឲ្យដឹងថា នៅព្រឹកថ្ងៃទី២២ធ្នូនេះ ព្រះសង្ឃមួយចំនួន បានធួស្រាលវិញហើយ ៕
ផ្តល់សិទ្ធដោយ កោះសន្តិភាព
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!