ប្រជាពលរដ្ឋសម្រុក ប្រឡងយកប័ណ្ណបើកបរ បន្ទាប់ពីច្បាប់ចរាចរណ៍ថ្មីគ្រោងចាប់ផ្តើមអនុវត្ត នៅថ្ងៃទី១ មករា ២០១៦នេះ
រាជធានីភ្នំពេញ ៖ រយៈពេលប៉ុន្មានសប្តាហ៍កន្លងមកនេះ បន្ទាប់ពីក្រសួងមហាផ្ទៃបាន ប្រកាសច្បាប់ចរាចរណ៍ថ្មី នឹងត្រូវចាប់ផ្តើមអនុវត្ត នៅថ្ងៃទី១ ខែមករា ឆ្នាំ២០១៦ខាងមុខនេះ ប្រជាពលរដ្ឋបាននាំគ្នា សម្រុកទៅប្រលងយកប័ណ្ណបើកបរ យានយន្តគ្រប់ប្រភេទ យ៉ាងច្រើនកុះករ ខុសប្លែកពីធម្មតា ជាពិសេសចាប់ពី ថ្ងៃទី១ ធ្នូ រហូតមកដល់ពេលនេះ ដែលចំនួននេះមានការកើនឡើងទ្វេដង បើប្រៀបធៀបទៅ នឹងថ្ងៃធម្មតា នាពេលមុនៗ ។
លោក មាស ចន្ថា ប្រធានអង្គភាព ផ្តល់ប័ណ្ណបើកបរ និងសុវត្ថិភាព ចរាចរណ៍ផ្លូវគោក នៃមន្ទីរសាធារណការ និងដឹកជញ្ជូន រាជធានីភ្នំពេញ បានឲ្យដឹងថា ក្នុងរយៈពេលប៉ុន្មាន សប្តាហ៍ចុងក្រោយនេះ ប្រជាពលរដ្ឋបានសម្រុកទៅ ប្រឡងយកប័ណ្ណបើកបរ ទោចក្រយានយន្ត និងប័ណ្ណបើកបរយានយន្ត យ៉ាងច្រើនកុះករ ខុសប្លែកពីធម្មតា ដោយពីមុនមានត្រឹមតែជាង១០០នាក់ ប៉ុន្តែឥឡូវមានរហូតដល់ទៅ ជិត៣០០នាក់ ក្នុងមួយថ្ងៃ នេះជាចំនួនមួយដែលមិនធ្លាប់មានពីមុនមក ។ ជាក់ស្តែងនៅព្រឹក ថ្ងៃទី២៣ ធ្នូស្អែកនេះ ប្រជាពលរដ្ឋរាជធានីភ្នំពេញ បាននាំគ្នាទៅប្រលង ធ្វើប័ណ្ណបើកបររថយន្ត ចំនួន២៩០នាក់ កើនទ្វេដង បន្ទាប់ពីច្បាប់ចរាចរណ៍ថ្មី គ្រោងចាប់ផ្តើមអនុវត្តន៍ នៅថ្ងៃទី១ ខែមករា ឆ្នាំ២០១៦នេះ ។
លោក មាស ចន្ថា បានឲ្យដឹងទៀតថា ចាប់ពីឆ្នាំ២០០៧ ដល់ឆ្នាំ២០១៥នេះ អ្នកដែលបានទៅធ្វើប័ណ្ណបើកបរ នៅទូទាំងរាជធានីភ្នំពេញ សម្រាប់ប័ណ្ណបើកបរម៉ូតូ មានជិត៧០០០នាក់ និងប័ណ្ណបើកបររថយន្ត មាន១១២.០៨៧នាក់ ។ ចំពោះអ្នកដែលចុះឈ្មោះ ក្នុងការប្រឡងយកប័ណ្ណបើកបរបាន ត្រូវភ្ជាប់មកជាមួយនូវ អត្តសញ្ញាណប័ណ្ណ សៀវភៅគ្រួសារ ឬសំបុត្រកំណើត ហើយមានការបញ្ជាក់ ពីសាលាបង្រៀនបើកបរផងដែរ ៕
ផ្តល់សិទ្ធដោយ កោះសន្តិភាព
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!