ប្រទះឃើញ សពស្ត្រីម្នាក់ ក្នុងដីព្រៃ មួយកន្លែង នៅក្រុងប៉ោយប៉ែត
ខេត្តបន្ទាយមានជ័យ ៖ សាកសពស្ត្រីម្នាក់ ត្រូវគេប្រទះឃើញ ស្លាប់ស្អុយ និងក្រៀមទៅវិញ នៅក្នុងព្រៃដីទំនេរមួយកន្លែង ស្ថិតក្នុងភូមិក្បាលស្ពាន២ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត កាលពីរសៀល ថ្ងៃទី២៣ ធ្នូ ២០១៥ ។
ប្រភពបានឱ្យដឹងថា សពរងគ្រោះ មិនត្រូវបានគេស្គាល់ អត្តសញ្ញាណឡើយ ប៉ុន្តែក្រុមគ្រូពេទ្យនិយាយថា ជាមនុស្សស្រី វ័យចាប់ពី ៣៥ឆ្នាំចុះ ។
បើតាមនគរបាលជំនាញ នៃអធិការនគរបាល ក្រុងប៉ោយប៉ែត ប្រាប់ថា សពស្ត្រីខាងលើ ត្រូវបានក្មេងប្រុសម្នាក់ប្រទះឃើញ កាលពីម៉ោងជាង ១រសៀល ថ្ងៃទី២៣ ធ្នូ ខណៈទៅបត់ជើងធំ ហើយក៏រាយការណ៍ ជូនសមត្ថកិច្ច ។ សពត្រូវបានយក មកតម្កល់ក្នុងបរិវេណ វត្តបាលិលេយ្យ ក្នុងភូមិក្បាលស្ពាន២ សង្កាត់ប៉ោយប៉ែត ។ ហើយនគរបាលជំនាញ និងក្រុមគ្រូពេទ្យ បានធ្វើការត្រួតពិនិត្យ ធ្វើកោសល្យវិច័យរួមគ្នា នៅព្រឹកថ្ងៃទី២៤ ធ្នូ នេះ ។
តាមក្រុមគ្រូពេទ្យនិយាយថា សពជនរងគ្រោះ ជាមនុស្សស្រី មានអាយុ ចាប់ពី៣៥ឆ្នាំចុះ សក់ពណ៌ទង់ដែងប្រវែង១៥សង់ទីម៉ែត្រ អាចស្លាប់ប្រហែល ០៥ខែមកហើយ ដោយជនរងគ្រោះ គ្មានសំលៀកបំពាក់ទេ ។ នគរបាលបញ្ជាក់ថា ក្រោយត្រួតពិនិត្យ និងធ្វើកោសល្យវិច័យរួច សពនេះនឹងកប់ទុក ជាបណ្តោះអាសន្ន នៅវត្តខាងលើ ដើម្បីរង់ចាំសាច់ញាតិ ៕
ផ្តល់សិទ្ធដោយ កោះសន្តិភាព
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!