តុលាការប្រទេសថៃ សម្រេចកាត់ទោស ប្រហារជីវិត បុរស ២នាក់ ពាក់ព័ន្ធនឹងសំណុំរឿង ដ៏កក្រើកមួយ កាលពីឆ្នាំមុន!
ថៃ៖ ទីបំផុត ជនជាប់ចោទជាជនជាតិភូមា ២នាក់ ពាក់ព័ន្ធទៅនឹងករណី សម្លាប់ជនបរទេស នៅក្នុងទឹកដីប្រទេសថៃ កាលពីឆ្នាំមុន ត្រូវបានតុលាការថៃ សម្រេចកាត់ទោសនៅថ្ងៃនេះ ដាក់ទោសប្រហារជីវិត។
យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា បុរសជនជាតិភូមា ២នាក់ មានឈ្មោះ Zaw Lin និង Win Zaw Htun ត្រូវបានចាប់ខ្លួន និងចោទប្រកាន់ពីបទមនុស្សឃាត ទៅលើជនបរទេស ២រូប ដែលមានឈ្មោះ David Miller អាយុ២៤ឆ្នាំ និង Hannah Witheridge អាយុ២៣ឆ្នាំ នៅលើកោះតាវ ដែលជាកោះដ៏មានប្រជាប្រិយភាពមួយ របស់ប្រទេសថៃ។
ជនបរទេសទាំង២ ដែលត្រូវបានគេ វាយសម្លាប់នៅលើកោះទេសចរ របស់ប្រទេសថៃ
សាកសពជនបរទេស ដែលជាជនរងគ្រោះទាំង២នាក់ ត្រូវបានគេប្រទះឃើញ កាលពីខែកញ្ញា ឆ្នាំ២០១៤។ ក្នុងនោះ ប៉ូលីសបានធ្វើកោសល្យវិច័យ និងបញ្ជាក់ថា ជនរងគ្រោះទាំង២ ត្រូវបានជនល្មើសវាយ រហូតបណ្តាលឲ្យស្លាប់ ដោយក្នុងនោះជនរងគ្រោះជានារីភេទ ត្រូវក្រុមជនល្មើសចាប់រំលោភទៀតផង។
ជុំវិញករណីនេះ ក្រុមគ្រួសារជនរងគ្រោះ បានលើកឡើងថា “ពួកយើងចង់បានយុត្តិធម៌មួយដ៏ពេញលេញ និងបើកចំហរ ហើយពួកយើងជឿថា លទ្ធផលនៅថ្ងៃនេះគឺអាចធ្វើឲ្យ David និង Hannah ទទួលបានយុត្តិធម៌យ៉ាងត្រឹមត្រូវ និងអស់ចិត្ត” ។
ក្រុមគ្រួសាររបស់ជនរងគ្រោះ
បើទោះជាមានការប្រកាសសាលក្រមរបស់តុលាការទៅហើយក្តី ក៏ក្រុមមេធាវីការពារចុងចោទ ទាំង២រូបនោះបញ្ជាក់ថា ការស៊ើបអង្កេត និងភស្តុតាងរបស់ប៉ូលិស ហាក់មានភាពចម្រូងចម្រាស និងមានភាពមិនពេញលេញនៅឡើយ។
គួររំលឹកថា ជនល្មើស Zaw Lin និង Win Zaw Htun ធ្លាប់បានសារភាពថា ពួកគេពិតជាបានសម្លាប់ ជនបរទេសទាំង២នោះមែន តែក្រោយមកមិនយូរប៉ុន្មាន ពួកគេបានឆ្លើយសារភាពជាថ្មីម្តងទៀតថា អ្វីដែលពួកគេសារភាពពីមុននោះ គឺធ្វើឡើងដោយសារតែមានការប្រើទណ្ឌកម្ម ពីសំណាក់ក្រុមប៉ូលិសប៉ុណ្ណោះ។
ម្យ៉ាងវិញទៀត ខាងប៉ូលិសថៃ ធ្លាប់បានធ្វើការបដិសេធ មិនព្រមធ្វើការពិនិត្យ DNA ទៅលើភស្តុតាង ដែលប្រមូលបានពីកន្លែងកើតហេតុ ជាលើកទី២ នោះទេ បង្កឲ្យមានការសង្ស័យជុំវិញករណីនេះផងដែរ។
ម្តាយរបស់ជនជាប់ចោទទាំង២ ទ្រហោយំក្រោយពេលស្តាប់ឮ ការប្រកាសសាលក្រម របស់តុលាការ
ការលើកឡើងទាំងនេះ បានធ្វើឲ្យមានមតិជាច្រើន ដាក់ការសង្ស័យទៅលើប្រតិបត្តិការរបស់ ក្រុមប៉ូលិសពាក់ព័ន្ធ នឹងករណីមួយនេះ តែយ៉ាងណាក៏ដោយ ប៉ូលិសបានចេញមុខបដិសេធចំពោះការចោទប្រកាន់ទាំងអស់ផងដែរ។
ជាមួយគ្នានេះដែរ លោក Andy Hall ទីប្រឹក្សាកិច្ចការអន្តរជាតិសម្រាប់បណ្តាញនៃសិទ្ធិរបស់កម្មករអន្តោប្រវេសន៍ បាននិយាយថា “ពួកយើងពិតជាមិនយល់ស្របទាល់តែសោះ ចំពោះការសម្រេចរបស់តុលាការបែបនេះ ព្រោះថាការស៊ើបអង្កេតរបស់ប៉ូលិស នៅមានភាពខ្វះចន្លោះ តាំងពីពេលចាប់ផ្តើមដំបូងមកម្ល៉េះ។ ម្យ៉ាងវិញទៀត ព័ត៌មានដែលយើងទទួលបានជុំវិញករណីនេះ ហាក់ដូចជាមិនសមស្របទៅតាមស្តង់ដាអន្តរជាតិឡើយ ដូច្នេះក្រុមការពារ ចុងចោទនឹងអាចធ្វើការប្តឹងឧទ្ធរណ៍ ចំពោះករណីនេះ” ។
យើងនឹងរង់ចាំមើលថា តើករណីមួយនេះនឹងអាចមានការប្តឹងឧទ្ធរណ៍ បន្តទៀត ឬក៏បញ្ចប់ត្រឹម ការប្រកាសសាលក្រម សម្រេចកាត់ទោសប្រហារជីវិត ទៅលើជនជាប់ចោទ ទាំង២ រូបនោះ៕
ជនជាប់ចោទទាំង២ និងទីតាំងកើតហេតុ
ដោយ៖ សុជាតិ
ខ្មែរឡូត
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!