អ្នកណាមិនព្រឺ! កុមារាស្បែកខ្មៅ អាចបង្វិលក្បាល ១៨០ ដឺក្រេ មកខាងក្រោយ (មានវីដេអូ)

 
 

វីដេអូ ដែលទើបតែបង្ហោះនៅក្នុងយូធូបមួយខ្សែ ពិតជាធ្វើឲ្យលោកអ្នក ស្រឡាំងកាំងជាខ្លាំង ក្រោយពីទស្សនា ដោយសារតែក្មេង ប្រុសនេះអាចបង្វែរ ក្បាលមកក្រោយបាន ដោយគ្មានភាពឈឺចាប់ ខណៈ ដែលទីតាំងថត វីដេអូនេះ មិនត្រូវបានបញ្ជាក់។

យោងទៅតាមវីដេអូ លោកអ្នកនឹងឃើញច្បាស់ពី កុមារាស្បែកខ្មៅម្នាក់ ដែលពាក់ខោអាវកីឡា អាចបង្វិលក្បាល សឹងតែ ១៨០ដឺក្រេ មកខាងក្រោយរបស់ខ្លួន ដោយគ្មានភាពអល់អែក។ នៅក្នុងនោះ បុរសម្នាក់ ដែលជាឪពុក នេះបើតាមការអះអាងពីប្រភព បានចាប់បង្វិលក្បាលកូនប្រុសខ្លួន មកខាងក្រោយ ខណៈដែលខ្លួនប្រាណ ក្មេងប្រុសនេះ មិនប្ដូរទីតាំងនោះទេ​ ដែលបន្ទាប់មក ក្មេងប្រុសនេះ ក៏ញញឹមដាក់កាមេរ៉ា និងអោបឪពុកតែម្ដង។ 

យ៉ាងណាមិញ ក្រោយពីបង្ហោះចូលក្នុងយូធូប មានអ្នកទស្សនាជាង ៦សែននាក់ និងអ្នកទស្សនាភាគច្រើន យល់ថា នេះជារឿង ដ៏គួរឲ្យខ្លាច និងខ្ពើមរអើម។

ចុះប្រិិយមិត្ដយល់យ៉ាងណា? សូមកុំត្រាប់តាម ក្មេងប្រុសនេះឲ្យសោះ ប្រយ័ត្នមានគ្រោះថ្នាក់ដល់ជីវិត៕

វីដេអូ៖

ប្រភពពី បរទេស

កែសម្រួលដោយ ម៉ា

ខ្មែរឡូត


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម