អង្គុយ​ផឹកស៊ី​មុខ​ផ្ទះ ត្រូវ​រថយន្ត​បុក​ ស្លាប់១ របួសធ្ងន់១

 
 

រាជធានី​ភ្នំពេញ ៖ បុរស​ជា​ជាង​ថត​រូប​​នៅ​វត្ត​ភ្នំ ​មក​ពី​ថតរូប​វិញ​បាន​អង្គុយ​ផឹកស៊ី​ជាមួយ​មិត្ត​ភ​ក្តិ ​ស្រាប់តែ​​មាន​រថយន្ត​មួយ​គ្រឿង​ បត់​ចូល​ផ្ទះ​​ច្រឡំ​​ ជាន់​ហ្គែរ​​ ហោះ​ទៅ​បុក​កិន​​ស្លាប់ និង​ម្នាក់​ទៀត​ រង​របួសធ្ងន់ បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល​កាលពី​ វេលា​ម៉ោង​៩ ​និង​៣០​នាទី​យប់​​ថ្ងៃ​ទី​២៧ ​ធ្នូ ឆ្នាំ​២០១៥ តាម​បណ្តោយ​ ផ្លូវ​លេខ​៩៣ ស្ថិត​ក្នុងភូមិ​សាមគ្គី សង្កាត់​ទួល​សង្កែ ខណ្ឌ​ប្ញ​ស្សី​កែវ​ ។

ស​ព​​ដែល​ត្រូវ​រថយន្ត​បុក​ស្លាប់​​មាន​ឈ្មោះហុង ថន ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ ​​ជា​អ្នក​ថតរូប​នៅ​វត្ត​ភ្នំ ស្នាក់​នៅ ផ្ទះ​ជួល​ម្តុំ​កន្លែង​កើត​ហេតុ មានស្រុក​​កំណើត​ ឃុំ​អង្គ​សុ​ភី ស្រុក​កំពង់ត្រាច ខេត្តកំពត ។ រីឯ​ជន​រង​គ្រោះ​ ដែល​សំរាក​ព្យាបាល​នៅ​ មន្ទីរពេទ្យ​មិន​ត្រូវ​បាន​ ស្គាល់​អត្តសញ្ញាណ​ទេ ។ ចំណែក​រថយន្ត​បង្ក​ ម៉ាក​កាម​រី​ឆ្លាម ព​ណ៌ទឹកប្រាក់ ពាក់​ស្លាក​លេខភ្នំពេញ 2AH-5306 អ្នកបើកបរ​បាន​ រត់​គេច​ខ្លួន​ បាត់​​ភ្លាម ក្រោយ​ពេល​ បើក​បុក​មនុស្សស្លាប់ ។

បើ​តាម​សាក្សី​នៅ​កន្លែង​កើតហេតុ​​ឱ្យ​ដឹង​ថា នៅ​ចំណុច​ខាងលើ​ជា​កន្លែង​លក់​បាយ​ពេល​ព្រឹក មុន​ពេល​ កើតហេតុ​ជន​រង​គ្រោះ​ទើប​ នឹងត្រឡប់​មក​ពី​ថត រូប​នៅ​វត្ត​ភ្នំ​វិញ ​បាន​អង្គុយ​ផឹកស៊ី​ ជាមួយ​មិត្ត​ភ​ក្តី​​ ដែល​ស្នាក់​នៅ​ ជិត​គ្នា​នោះ គឺ​អង្គុយ​ផឹក​តែ​ ២​នាក់​​អង្គុយ​ ដាក់​តុ​តូច​នៅ​មុខ​ផ្ទះ ខណៈ​ពេល​ផឹក​បាន​ បន្តិច​ជន​​រង​គ្រោះ បាន​ដើរទៅ​បន្ទប់​ ជួល​នៅ​ខាងក្រោយ​កន្លែង​កើត ហេតុ​ដោះ​ម៉ាស៊ីន​ថត​ទុក​រួច​ ហើយ​បាន​មក​អង្គុយ​ ផឹក​បន្ត​ទៀត​ ស្រាប់តែ​មាន​ បុរស​ម្នាក់​បាន​បើក រថយន្ត​បង្ក​ បំរុង​បត់​ចូល​ផ្ទះ​នៅ​ក្បែរ​​កន្លែង​ ជន​រង​គ្រោះ អង្គុយ​ផឹក តែ​បួង​ចង្កូត​អត់​អស់​ បម្រុង​ជាន់​ហ្វ្រាំង​រ៉ឺ​យ៉ែ​ថយក្រោយ​វិញ​ បែរជា​ច្រឡំ​ជាន់​ហ្គែរ​ហោះ​ ទៅ​បុក​រះ​ជន​រង​គ្រោះ​ ដែល​កំពុង​តែ​អង្គុយ​​ ផឹកស្រា​ពេញទំហឹង បណ្តាល​ឱ្យ​ស្លាប់​ ម្នាក់​ភ្លាម​ៗ​នៅ​នឹង​ កន្លែង​កើតហេតុ និង​ម្នាក់​ទៀត​ រង​របួសធ្ងន់​ត្រូវ បាន​រថយន្ត​សា​មុ​យ​ ដឹក​យក​​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ ។ ចំណែក​រថយន្ត​បង្ក​បន្ទាប់​ ពី​បុក​ជន​រង​គ្រោះ​២​នាក់​​ ហើយ​នៅ​មិន​ ទាន់​អស់​ល្បឿន​បាន​ជ្រុល​ទៅ​បុក​ គូទ​រថយន្ត​សាំ​យ៉ុង ចត​នៅ​មុខ​ផ្ទះ​ជិត​កន្លែង​ កើតហេតុ ខូចខាត​តិចតួច ម្ចាស់​រថយន្ត​សាំ​យ៉ុ​ង​មិន​បាន​ប្តឹង​ ទាមទារ​ការ​ ខូចខាត​ទេ ។

ក្រោយ​កើតហេតុ​ អ្នក​បើករថយន្ត​បង្ក​រត់គេច​បាត់​ស្រមោល​ហើយ​មិន​មាន​នរណា​ហ៊ាន​ចេញ​ មុខ​អះអាង​ថា​ ជា​ម្ចាស់​រថយន្ត​ទេ ​សុខ​ចិត្ត​ឱ្យ​​សមត្ថកិច្ច​​ស្ទូ​​ច​ យក​ទៅ​រក្សា​ទុក​នៅ​ការិយាល័យ​ ចរាចរណ៍​ជើង​គោក ​​រាជធានី​ភ្នំពេញ​ ដើម្បី​រង់ចាំ​ធ្វើការ​ ដោះស្រាយ ។ ចំណែក​​សព​បុរស​រង​គ្រោះ​ សមត្ថកិច្ច​ទំនាក់ទំនង​ ទៅ​ក្រុម​គ្រួសារ​ សាច់ញាតិ​ឱ្យមក​ទទួលយក​ទៅ​ ធ្វើបុណ្យ​ឯ​ស្រុក​​ តាម​ប្រពៃណី ៕





ផ្តល់សិទ្ធដោយ កោះសន្តិភាព


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម