នារីម្នាក់ ត្រូវមិត្តរួមការងារ ចាប់ឃុំឃាំង និងរំលោភ ហើយបង្ខំនាង ប្តូរសាសនាដូចខ្លួន

 
 

ឥណ្ឌា៖ បុរសជាវិស្វករ នៅក្នុងហាងជួសជុលកុំព្យូទ័រម្នាក់ បានចាប់ឃុំឃាំង ប្រើអំពើហឹង្សា និងរំលោភសេពសន្ថវៈ លើនារីជាមិត្តរួមការងាររបស់ខ្លួន ជាច្រើនថ្ងៃ និងថែមទាំងប​ង្ខំឲ្យនាងប្តូរមកកាន់ សាសនាអុីស្លាមដូចខ្លួនទៀតផង។



បើតាមប្រភពព័ត៌មានបានឲ្យដឹងថា ជនសង្ស័យឈ្មោះ Syen Emad Hasan អាយុ៣០ឆ្នាំ បានស្នើសុំនារីរងគ្រោះ អាយុ២៧ឆ្នាំ ដើម្បីរៀបការ ប៉ុន្តែនាងបានបដិសេធ ព្រោះថាក្រុមគ្រួសាររបស់នាង មិនអនុញ្ញាត្តិឲ្យនាងរៀបការជាមួយនឹងអ្នកកាន់សាសនាដ៏ទៃឡើយ។ ក្រោយមក Hasan ចេះតែតាមធ្វើទុក្ខបុកម្នេញនាងឥតឈប់ឈរ រហូតដល់នាងសុខចិត្ត ចាកចោលទស្សនកិច្ចការងារ រយៈពេលខ្លីនៅឌូបៃ ដើម្បីមកជួបនិយាយដោះស្រាយ ជាមួយគេទៀតផង។

នៅពេលដែលនារីរងគ្រោះ ត្រឡប់មកដល់ឥណ្ឌាវិញ នាងបានទៅជួប Hasan ហើយគេក៏បានចាប់ឃុំឃាំងនាង នៅក្នុងផ្ទះតែម្តង។ គេបានចំណាយពេល ៣ថ្ងៃ ប្រព្រឹត្តអំពើហឹង្សា និងរំលោភសេពសន្ថវៈលើនាង ហើយមិនតែប៉ុណ្ណោះ គេបានបង្ខំឲ្យនាង ប្តូរសាសនាមកជាអុីស្លាមវិញ ដើម្បីរៀបការជាមួយគេ ហើយគម្រាមថាចង់ដុតនាង ទាំងរស់ទៀតផង។

ជនសង្ស័យ Hasan បានដកយកទូរស័ព្ទដៃនារីរងគ្រោះ ព្រមទាំងលេខសម្ងាត់អុីម៉ែល និងហ្វេសប៊ុកទាំងអស់ ដែលជាហេតុធ្វើឲ្យនារីរងគ្រោះ មិនអាចស្វែងរកជំនួយបាន។ សំណាងល្អ ៤ថ្ងៃក្រោយ នារីរងគ្រោះបានលួចយកទូរស័ព្ទមកវិញ ពេល Hasan ចេញទៅក្រៅភ្លេចខ្លួន។ នាងបានចូលទៅកាន់ហ្វេសប៊ុកនាង ដើម្បីផ្ញើរសារឲ្យមិត្តនាងជួយ ទើបដំណឹងនេះបានលេចលឺដល់បងប្រុសនាង និងប៉ូលិសតែម្តង។

នៅពេលដែលប៉ូលិសចុះទៅកាន់កន្លែងកើតហេតុ គេបានរកឃើញនារីរងគ្រោះ ត្រូវបានជនសង្ស័យចាប់ឃុំឃាំងនៅក្នុងបង្គន់ ដោយមានស្នាមរបួសជាច្រើនកន្លែងនៅលើមុខ និងក្បាលរបស់នាង។ ចំណែកជនសង្ស័យ ត្រូវបានប៉ូលិសចាប់ខ្លួនផងដែរ៕

ប្រភព Dailymail


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម