តារាកូរ៉េ Siwon និងបវរកញ្ញាពិភពលោក ផ្តោះផ្តងគ្នានៅលើ Instagram
កូរ៉េខាងត្បូង៖ មនុស្សគ្រប់គ្នាទើបនឹងបានដឹងថា បវរកញ្ញាឯកពិភពលោកឆ្នាំ២០១៥ នាង Pia Wurtzbach គឺជាអ្នកគាំទ្រតារាចម្រៀង K-pop ដ៏ស្រស់សង្ហារ លោក Siwon តាមរយៈសារចាស់ៗ នៅលើគណនី Twitter ផ្ទាល់ខ្លួនរបស់នាង។
ជាក់ស្តែងកាលពីពេលថ្មីៗនេះ តារា K-pop លោក Siwon បានបង្ហោះសារអបអរសារទរ ជ័យលាភីបវរកញ្ញាឯកពិភពលោក ឆ្នាំ២០១៥ នាង Pia Wurtzbach ជនជាតិហ្វីលីពីន នៅលើ Instagram របស់លោក ដោយបានសរសេរថា៖ "សូមអបអរសារទរ បវរកញ្ញាឯកពិភពលោក ឆ្នាំ២០១៥ នាង Pia Wurtzbach ដោយស្មោះអស់ពីដួងចិត្ត! ខ្ញុំសង្ឃឹមថានាងនឹងបាន ចូលរួមធ្វើជាភ្ញៀវកិត្តិយស ក្នុងកម្មវិធី SUPERSHOW នៅថ្ងៃក្រោយ។ ខ្ញុំទន្ទឹងចង់ឃើញនាង បង្ហាញភាពស្រស់បំព្រងទៅកាន់ពិភពលោក"។
ក្រោយមក នាង Pia Wurtzbach ក៏បានសរសេរតបទៅ លោក Siwon វិញថា៖ "អូ អរគុណណាស់! ខ្ញុំពិតជាសប្បាយចិត្តណាស់! សួស្តី!"។
យោងតាមទំនាក់ទំនង ជាការឆ្លើយតបសារខាងលើ អ្នកគាំទ្រតារាទាំងពីរ ក៏បានសង្ឃឹមយ៉ាងមុតមាំថា អ្នកទាំងពីរប្រាកដជា បានជួបធ្វើការរួមគ្នា ក្នុងពេលឆាប់ៗ នាថ្ងៃណាមួយជាក់ជាមិនខាន៕
ប្រភព allkpop
ដោយ លូហាន
ខ្មែរឡូត
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!