រថយន្តបុកម៉ូតូ បណ្តាលឱ្យបុរសម្នាក់ ស្លាប់ភ្លាមៗនៅនឹងកន្លែង
ខេត្តសៀមរាប ៖ រថយន្តសាំយ៉ុងមួយគ្រឿង បើកវ៉ារថយន្តមួយគ្រឿងទៀត ក្នុងល្បឿនលឿន ជ្រុលទៅបុកម៉ូតូមួយគ្រឿង បណ្តាលឱ្យបុរសជិះម៉ូតូម្នាក់ ស្លាប់ភ្លាមៗនៅនឹងកន្លែង យ៉ាងអាណោចអាធ័ម កាលពីវេលាម៉ោង៩ព្រឹកថ្ងៃទី២៩ ធ្នូ នៅតាមបណ្តោយផ្លូវជាតិលេខ៦ ក្នុងភូមិគោករុន ឃុំសសរស្តម្ភ ស្រុកពួក ខេត្តសៀមរាប ។
លោកវរសេនីយ៍ត្រី ទេព ពុំសែន អធិការនគរបាល ស្រុកពួក បានឱ្យដឹងថា ហេតុការណ៍ខាងលើនេះបង្កឡើងដោយសារតែរថយន្តសាំយ៉ុង ពណ៌ស ពាក់ស្លាកលេខបាត់ដំបង2A-8159 បើកបរដោយបុរសម្នាក់ ពីកើតទៅលិចយ៉ាងលឿន លុះមកដល់ចំណុចកើតហេតុ បានវ៉ារថយន្តមួយគ្រឿង ក៏ជ្រុលទៅបុក ម៉ូតូម៉ាកវ៉េវ ពណ៌ខ្មៅ ពាក់ស្លាកលេខឃ0540-1 ។
លោកបន្តថា សពជនរងគ្រោះឈ្មោះ អ៊ុង ណាត អាយុ៥៥ឆ្នាំ រស់នៅភូមិស្វាយទាប ឃុំស្វាយទាប ស្រុកចំការលើ ខេត្តកំពង់ចាម ។ ចំណែកអ្នកបើកបររថយន្ត ពុំស្គាល់អត្តសញ្ញាណ ក្រោយកើតហេតុបានរត់គេចខ្លួនបាត់ ។ រីឯរថយន្តបែកកង់ខូចផ្នែកខាងមុខ និងម៉ូតូខូចខាតទាំងស្រុង ។
ក្រោយកើតហេតុ សមត្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុ ធ្វើការវាស់វែង និងប្រគល់សពឱ្យទៅក្រុមគ្រួសារយកទៅរៀបចំធ្វើបុណ្យតាមប្រពៃណី ។ ចំណែករថយន្តប្កង និងម៉ូតូជនរងគ្រោះ ត្រូវបានសមត្ថកិច្ចដឹកយកមករក្សាទុកនៅ អធិការដ្ឋាននគរបាលស្រុក ពួក ដើម្បីរង់ចាំដោះស្រោយទៅតាមផ្លូវច្បាប់ ៕
ផ្តល់សិទ្ធដោយ កោះសន្តិភាព
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!