ប្តី-ប្រពន្ធ មេចោរប្លន់ ចែកចាយគ្រឿងញៀន និងកាច់សោ.កម៉ូតូ ដែលទើបចេញ ពីគុកត្រូវសមត្ថកិច្ច ចាប់បញ្ចូលគុកវិញ
រាជធានីភ្នំពេញ ៖ ជនសង្ស័យជាមេខ្លោងចោរប្លន់ ចែកចាយគ្រឿងញៀន និងកាច់សោ.កម៉ូតូ ២នាក់ប្តី-ប្រពន្ធ ត្រូវកម្លាំង នគរបាលការិយាល័យ ប្រឆាំងគ្រឿងញៀនចាប់ ខ្លួនបាននៅ តាមបណ្ដោយផ្លូវជាតិ លេខ៦អា ស្ថិតក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ កាលពីថ្ងៃទី៣០ ធ្នូ ២០១៥ ។
សមត្ថកិច្ចការិយាល័យប្រឆាំងគ្រឿងញៀនបានឲ្យដឹងជនសង្ស័យជាប្តីមានឈ្មោះ ស៊ុន សុង អាយុ៣១ឆ្នាំ និងប្រពន្ធឈ្មោះ លន់ ស៊ីណា អាយុ៣១ឆ្នាំ ដែលទាំង២នាក់ប្តី ប្រពន្ធនេះទើបនឹង ចេញពីពន្ធនាគារ ហើយពួកគេគឺជាមេខ្លោងចោរប្លន់ ចែកចាយគ្រឿងញៀន និងកាច់សោ.កម៉ូតូយ៉ាងសកម្ម នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ។
ប្រភពបន្តឲ្យដឹងទៀតថា កម្លាំងនគរបាលការិយាល័យប្រឆាំងគ្រឿងញៀន ក្រសួងមហាផ្ទៃ ដឹកនាំដោយ លោកព្រះរាជអាជ្ញារង សៀង សុខ បានបើកប្រតិបត្តិការបង្ក្រាបនេះ ពេញមួយ ទើបចាប់ខ្លួនជនសង្ស័យ ទាំង២នាក់ប្តីប្រពន្ធនេះបាននៅ តាមបណ្ដោយផ្លូវ ជាតិលេខ៦អា ស្ថិតក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ ដោយដកហូតបានថ្នាំញៀន២កញ្ចប់ធំ ជញ្ជីងថ្លឹងគ្រឿងញៀន ស្លាកលេខម៉ូតូ និងកាតគ្រីម៉ូតូជាច្រើនផងដែរ ។
បន្ទាប់ពីចាប់ខ្លួនជនសង្ស័យបាន សមត្ថកិច្ចនឹងបន្តទៅឆែកឆេរបន្ទប់ជួលរបស់ជនសង្ស័យ ២នាក់ប្តី ប្រពន្ធនេះក្នុងសង្កាត់បឹងត្របែក ខណ្ឌចំការមនបន្តទៀត ៕



ផ្តល់សិទ្ធដោយ កោះសន្តិភាព
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!