មន្ត្រីសុរិយោដី ខេត្តកំពង់ឆ្នាំងម្នាក់ ជិះម៉ូតូបុករថយន្តរងរបួសធ្ងន់
ខេត្តកំពង់ឆ្នាំង ៖ មន្ត្រីសុរិយោដីខេត្តម្នាក់ បានរងរបួសយ៉ាងធ្ងន់ធ្ងរ ក្នុងហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍មួយ ដែលបានកើតឡើង កាលពីវេលាម៉ោង៤ និង៣០នាទីរសៀល ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៥ នៅលើកំណាត់ផ្លូវជាតិលេខ៥ ត្រង់ចំណុចផ្លូវបែកជា៤ ស្ថិតក្នុងភូមិផ្សារ ឃុំផ្សារ ស្រុកបរិបូណ៍ ខណៈដែលជនរងគ្រោះជិះម៉ូតូ តាមផ្លូវលំចេញមកបុករថយន្ត កំពុងបើកតាមបណ្តោយផ្លូវជាតិ ។
សមត្ថកិច្ចនគរបាល បានអោយដឹងថា បុរសរងគ្រោះមានឈ្មោះ កែប សំអុល អាយុ៥៣ឆ្នាំ មានទំលំនៅស្រុកកំពង់លែង ជាមន្ត្រីសុរិយោដីខេត្ត ។
ប្រភពដដែលបានបន្តថា មុនពេលកើតហេតុ ជនរងគ្រោះបានជិះម៉ូតូម៉ាកវ៉េវ ព៌ណខ្មៅ ពាក់ស្លាកលេខ កំពង់ឆ្នាំង 1E-0169 តាមបណ្តោយ ផ្លូវលំក្រាលគ្រួសក្រហម ក្នុងទិសដៅពីលិចទៅកើត លុះមកដល់ចំណុចកើតហេតុជាផ្លូវប្រសព្វជាមួយថ្នល់ជាតិ ដោយសារម៉ូតូមានល្បឿនលឿនពេក ក៏បានជ្រុលហួសទៅបុកនឹងកង់ក្រោយ ផ្នែកខាងឆ្វេងរថយន្តម៉ាក ហ៊ីយ៉ាន់ដាយ ប្រភេទស្ទូច ១គ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 3C-8974 ដែលកំពុងបើកបរក្នុង ទិសដៅពីត្បូងទៅជើង យ៉ាងពេញទំហឹង បណ្តាលអោយជនរងគ្រោះ បោកផ្ទប់នឹងរថយន្ត រងរបួសយ៉ាងធ្ងន់ធ្ងរ ចំណែកម៉ូតូបានរងការខូចខាត ខ្ទេចមួយកំណាត់មុខ ។
ក្រោយពេលកើតហេតុ ជនរងគ្រោះត្រូវបានដឹក មកសង្គ្រោះនៅមន្ទីរពេទ្យ ខេត្តកំពង់ឆ្នាំង ចំណែកមធ្យោបាយទាំង២គ្រឿង ត្រូវបានសមត្ថកិច្ចយកទៅរក្សាទុកនៅ អធិការដ្ឋាននគរបាលស្រុក ដើម្បីរង់ចាំការដោះស្រាយតាមនីតិវីធី ដោយឡែកអ្នកបើកបររថយន្ត បានគេចខ្លួនបាត់ក្រោយពេលកើតហេតុ ៕
d
ផ្តល់សិទ្ធដោយ កោះសន្តិភាព
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!