ផលិតកម្មថោន បំពេញបំណងរបស់សុគន្ធ នីសា ក្នុងការចាកចេញ
រាជធានីភ្នំពេញ ៖ រហូតមកដល់ពេលនេះ ផលិតកម្មថោន ប្រកាន់ជំហរថា ធ្វើទៅតាមការចង់បានរបស់តារាចម្រៀង សុគន្ធ នីសា ក្នុងការដើរចេញពីផលិតកម្ម បើទោះជាមុននេះ ផលិតកម្មបានពិភាក្សាគ្នាយ៉ាងល្អិតល្អន់ជាមួយ តារាចម្រៀងរូបនេះក៏ដោយ ។
ជ្រកក្រោមផលិតកម្មថោន ប្រមាណជាង៣ឆ្នាំ សុគន្ធ នីសា នៅតែរក្សាបាននូវ កេរ្តិ៍ឈ្មោះរបស់ខ្លួនសម្រាប់អ្នកគាំទ្រដដែល បើទោះបីជានាងសម្រេច ដើរចេញពីផលិតហង្សមាស ដែលជាផលិតកម្មធំ និងល្បីល្បាញជាងគេនៅក្នុងប្រទេសក៏ដោយ ។ ទោះជាបានរសាត់ដល់ ផលិតថោនក៏ដោយ តែសុគន្ធ នីសា នៅតែមិនអាចរក្សាខ្លួនក្នុងជម្រកមួយនេះដដែល ដោយពេលនេះនាងបានសម្រេចដើរចេញពីផលិតថោន ជាថ្មីទៀត ដែលការចាកចេញនេះ ត្រូវប្រភពក្រៅផ្លូវការអះអាងថា នាងទំនងជាមានទំនាស់ ណាមួយជាមួយផលិតកម្មថោន ។ ទន្ទឹមនេះអតីតសង្សារចាស់របស់នាង លោក សុខ ជំនោរ ធ្លាប់បង្ហើបថា សុគន្ធ នីសា ចាកចេញពីផលិតកម្មថោនចូលរួមជាមួយផលិតកម្មហង្សមាស ដែលជាផលិតកម្ម ចាស់វិញ ។
ពាក់ព័ន្ធរឿងនេះ អ្នកចាត់ការទូទៅរបស់ផលិតកម្មថោន លោកមាស សុខរតនៈ អះអាងប្រាប់កោះសន្តិភាពតាមទូរស័ព្ទ កាលពីពេលថ្មីៗនេះថា សុគន្ធ នីសា ចាកចេញពីផលិតថោនពិតមែន ហើយការចេញពីផលិតកម្មថោនទៅផលិតកម្មណាមួយទៀតរបស់នាង រូបលោកផ្ទាល់ក៏មិនបានដឹងឡើយ ។
លោកមាស សុខរតនៈ បញ្ជាក់ថាសុគន្ធ នីសា បានសុំឈប់ពីផលិតកម្មថោន កាលពីពេលថ្មីៗកន្លងមក ។ ការចាកចេញពីផលិតកម្មថោន របស់តារាចម្រៀងជួរមុខរូបនេះ មិនស្ថិតនៅ ក្រោមហេតុផលមានជម្លោះជាមួយភាគីណាមួយ ក្នុងផលិតកម្មថោនឡើយ ពោលគឺផលិតកម្ម បានសម្រេចទៅតាមចិត្តរបស់នាង ទាំងស្រុងដោយសារតែ តារាចម្រៀងរូបនេះ មិនបានចុះកិច្ចសន្យាមួយ ផលិតកម្មថោនឡើយ ។
ទោះជាយ៉ាងណាក្តីលោកមាស សុខរតនៈ ជឿថា ការសម្រេចចិត្តចេញ ពីផលិតកម្មថោនរបស់ សុគន្ធ នីសា ទំនងជានាងអាចមានគោលដៅល្អណាមួយ សម្រាប់រូបនាងហើយ ព្រោះមុនពេលចាកចេញរបស់នាងផលិតកម្ម បានពិភាក្សាជាមួយតារាចម្រៀងរូប នេះយ៉ាងល្អិតល្អន់ ។
ពាក់ព័ន្ធរឿងនេះកោះសន្តិភាព មិនអាចស្វែងរកការបកស្រាយណាមួយពី តារាចម្រៀងសុគន្ធ នីសា បានឡើយ ប៉ុន្តែកន្លងមក តារាចម្រៀងសំនៀងស្រទន់រូបនេះ ធ្លាប់ទទួលស្គាល់ពី ព័ត៌មាននៃការចាកចេញពីផលិតកម្មថោន ប៉ុន្តែចំពោះរឿងដែលនាងអាចនឹងចូល ផលិតហង្សមាស ឬផលិតណាផ្សេងនោះ សុគន្ធ នីសា មិនបានអធិប្បាយឡើយ ដោយនាងនិយាយដោយខ្លីថា នាងចង់ដកឃ្លា ដើម្បីសម្រាកមួយរយៈ ៕
ផ្តល់សិទ្ធដោយ កោះសន្តិភាព
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!