យប់មិញ! ឆេះផ្ទះ១ខ្នង ស្ត្រីម្នាក់ស្លាប់ក្នុងភ្នក់ភ្លើង

 
 

ខេត្តសៀមរាប ៖ គ្រោះ​អគ្គី​ភ័យ​មួយ​ បាន​កើតឡើង​ទាំង​កណ្តាលអធ្រាត្រ ​នៅ​ម៉ោង​១២ និង​២០​នាទី​ឈាន​ចូល​ថ្ងៃ​ទី​២ មក​រា ២០១៦ ខណៈ​ដែល​មិន​ទាន់​ដឹង​មូលហេតុ បណ្តាល​ឱ្យ​ផ្ទះ​១​ខ្នង​មាន​២​ជាន់ ត្រូវ​ភ្លើង​ឆេះ​អស់ទាំង​ស្រុង និង​ស្ត្រី​ម្នាក់​មិន​ទាន់​ស្គាល់​អត្ត​សញ្ញាណ​​ បាន​ស្លាប់​យ៉ាង​អាណោចអាធ័ម ​ក្នុង​ហេតុការណ៍​ភ្លើង​ឆេះ​នោះ បាន​កើតឡើង​ ស្ថិត​នៅ​ភូមិ​ស្ល​ក្រាម សង្កាត់​ស្លរ​ក្រាម ក្រុង​សៀមរាប ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​ភ្ញាក់ផ្អើល​ពេញ​ ក្រុង​សៀមរាប ។

ប្រភព​ពី​កន្លែង​កើតហេតុ​ឱ្យ​ដឹង​ថា ប្រជាពលរដ្ឋ​នាំ​គ្នា​ជួយ​យក​ទឹក​ជះ​ពន្លត់ តែ​អកុសល​ភ្លើង​នៅ​តែ​ឆេះ ទើប​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​ ហៅ​រថយន្ត​ពន្លត់​អគ្គិភ័យ​មក​ចុះ​អន្តរាគមន៍ ដោយ​ប្រើ​រថយន្ត​ពន្លត់​អស់​ជា​ច្រើន​គ្រឿង​រហូត​ដល់​រលត់​ទៅ​វិញ ។




ផ្តល់សិទ្ធដោយ កោះសន្តិភាព


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម