ឃាត់ខ្លួននារី ជាបុគ្គលិកក្រុមហ៊ុនស្កាយកូរ៉េ ពីបទឆបោកលុយ១២.៦២៥ដុល្លារ
ខេត្តសៀមរាប ៖ យោងតាមពាក្យបណ្ដឹងរបស់ជនរងគ្រោះ ពីករណីរំលោភលើសេចក្តីទុកចិត្ដ នៅក្នុងអំឡុងខែឧសភាឆ្នាំ២០១៥ ដោយបានយកលុយ របស់ក្រុមហ៊ុនស្កាយកូរ៉េ (SKY KOREA) ចំនួន១២៦២៥ដុល្លារ ឱ្យមកទូទាត់វិញ នៅក្នុងការងារក្រុមហ៊ុន បែរជាមិនមកទូទាត់ឱ្យ ត្រូវបានសមត្ថកិច្ចខេត្តធ្វើការឃាត់ខ្លួននារីម្នាក់ជាបុគ្គលិករបស់ក្រុមហ៊ុន ។
ហេតុការណ៍ឃាត់ខ្លួននារីខាងលើ ធ្វើឡើងកាលពីថ្ងៃទី៣១ ធ្នូ ២០១៥ ស្ថិតនៅក្នុងផ្ទះភូមិវាល សង្កាត់សំបួរ ក្រុងសៀមរាប ។
សមត្ថកិច្ចឱ្យដឹងថា នារីសង្ស័យឈ្មោះលឹម លីសុថារី អាយុ២៥ឆ្នាំ ជាបុគ្គលិកក្រុមហ៊ុនស្កាយកូរ៉េ ( SKY KOREA) មានទីលំនៅបច្ចុប្បន្ន ក្នុងភូមិវាល សង្កាត់សំបួរ ក្រុងសៀមរាប ។ សមត្ថកិច្ចបន្តថា ក្នុងប្រតិបត្តិការនេះ គឺយោងតាមពាក្យបណ្ដឹងរបស់ជនរងគ្រោះ ឈ្មោះគឹម ហាក់ស៊ូ (KIM HAKSOO) ប្រធានក្រុមហ៊ុនស្កាយ កូរ៉េ ( SKY KOREA ) ។
ករណីអំពើរំលោភលើសេចក្តីទុកចិត្ត គឺក្នុងកំឡុង ខែឧសភា ឆ្នាំ២០១៥ យកលុយរបស់ក្រុមហ៊ុន អស់ចំនួន១២.៦២៥ដុល្លារ (មួយម៉ឺនពីរពាន់ប្រាំមួយរយម្ភៃប្រាំដុល្លារ) ដែលក្រុមហ៊ុនទុកយកទៅទូទាត់ឱ្យខាងសណ្ឋាគារ (ជាដៃគូរកស៊ីរបស់ក្រុមហ៊ុន) នៅក្នុងក្រុងសៀមរាប តែពេលនាងបានលុយហើយ នារីនោះ បែរជាយកលុយរបស់ក្រុមហ៊ុន ទៅបង្វិលសងបំណុល ដែលនាងបានជំពាក់ផ្ទាល់ខ្លួនទៅវិញ។
បច្ចុប្បន្ន នារីសង្ស័យ ត្រូវកម្លាំងនគរបាលផ្នែកព្រហ្មទណ្ឌ ក្រុងសៀមរាប បញ្ជូនទៅការិយាល័យ នគរបាលព្រហ្មទណ្ឌកំរិតស្រាល ដើម្បីបញ្ជូនបន្តទៅតុលាការ៕
ផ្តល់សិទ្ធដោយ កោះសន្តិភាព
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!