ជនដៃដល់សម្លាប់ក្មេងប្រុស៣នាក់ ប្លន់យក ម៉ូតូហើយហែកគុករត់ ត្រូវពលរដ្ឋចាប់ បានប្រគល់ឲ្យ សមត្ថកិច្ចវិញហើយ
ខេត្តសៀមរាប ៖ ជនដៃដល់សម្លាប់ក្មេងប្រុស៣នាក់ប្លន់យកម៉ូតូហុងដា ឌ្រីម សេ១២៥ មួយគ្រឿង ដែលបានហែកគុករត់កាល ពីវេលាម៉ោង៤ទៀបភ្លឺ ព្រឹកមិញ ត្រូវបានប្រជាពលរដ្ឋព័ទ្ធ ចាប់បានប្រគល់ឲ្យ សមត្ថកិច្ចវិញកាលពីវេលាម៉ោង៦ល្ងាច ថ្ងៃទី០៤ ខែមករា ឆ្នាំ២០១៦នេះ ខណៈពេលជនសង្ស័យរត់ ទៅពួននៅគុម្ពចេក របស់ប្រជាពលរដ្ឋនៅភូមិ គោកដូង សង្កាត់ទឹកវិល ក្រុងសៀមរាប ខេត្តសៀមរាប ។
សូមបញ្ជាក់ថា ជនសង្ស័យឈ្មោះ ឈន់ ឆេន ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរធ្វើស្រែ មានស្រុកកំណើត និងរស់នៅភូមិគោកដូងថ្មី ឃុំគោកដូង ស្រុកអង្គរជុំ ខេត្តសៀមរាប បានប្រើកាំបិតផ្គាក់កាប់ សម្លាប់ក្មេងប្រុស៣ នាក់ប្លន់យកម៉ូតូ១គ្រឿង ម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១១ ស្លាកលេខ ប៉ៃលិន 1A-6878 កាលពីម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី០២ ខែមករា ឆ្នាំ២០១៦ នៅចំណុចខ្នងភ្នំពើងតានាន់ ចម្ងាយប្រមាណ១១គីឡូម៉ែត្រ ពីសាលាឃុំគោកដូង ស្ថិតក្នុងភូមិគោកដូងថ្មី ឃុំគោកដូង ស្រុកអង្គរជុំ ខេត្តសៀមរាប ហើយត្រូវសមត្ថកិច្ចតាម ប្រមាញ់ និងចាប់ខ្លួនបានកាលពីវេលាម៉ោង ៧យប់ថ្ងៃដដែល ខណៈជនសង្ស័យ កំពុងដើរទៅទិញ បារីក្នុងភូមិគោកដូង ឃុំគោកដូង ស្រុកអង្គរជុំ ខេត្តសៀមរាប ។ ប៉ុន្តែជនសង្ស័យបាន កាត់សោទ្វារគុកនៃស្នងការដ្ឋាន នគរបាលខេត្តសៀមរាប រត់រួចដោយសុវត្ថិភាពវិញ កាលពីវេលាម៉ោង ៤ទៀបភ្លឺ ថ្ងៃទី០៤ ខែមករា ឆ្នាំ២០១៦ ។
រីឯក្មេងប្រុសរងគ្រោះទាំង៣នាក់ដែលត្រូវជនសង្ស័យកាប់សម្លាប់មាន ១-ឈ្មោះ មាត យ៉ា ភេទប្រុស អាយុ១៣ឆ្នាំ នៅភូមិ គោកត្របែក ឃុំគោកដូង ស្លាប់នៅកន្លែងកើតហេតុ, ២-ឈ្មោះ ម៉ិច ក្អាត់ ភេទប្រុស អាយុ១៦ឆ្នាំ នៅភូមិគោកត្របែក ឃុំគោកដូង និង ៣-ឈ្មោះ អ៊ាំង សូយ ភេទប្រុស អាយុ៨ឆ្នាំ នៅភូមិគោកដូងថ្មី ឃុំគោកដូង អ្នកទាំង២ស្លាប់ពេលដែលបញ្ជូនទៅ ដល់មណ្ឌល សុខភាពគោកដូង ស្រុកអង្គរជុំ ៕



ផ្តល់សិទ្ធដោយ កោះសន្តិភាព
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!