អគ្គនាយករង ទទក ជួបគ្រោះថ្នាក់ចរាចរ នៅពេជ្រនិល ត្រូវបានបញ្ជូន មកសង្រោះ នៅភ្នំពេញ

 
 

កំពង់ស្ពឺៈ សេចក្តីរាយការណ៍ ពីខេត្តកំពង់ស្ពឺបាន អោយដឹងនៅយប់ថ្ងៃទី៤ ខែមករា ឆ្នាំ២០១៦ នេះថា អគ្គនាយករងទូរទស្សន៍ជាតិកម្ពុជា (ទទក) ម្នាក់ត្រូវបានបញ្ជូន មកព្យាបាលនៅរាជធានីភ្នំពេញ ក្រោយពីរថយន្ត របស់គាត់ជួបគ្រោះថ្នាក់ ចរាចរ និងម៉ូតូក្នុងតំបន់ពេជ្រនិល ក្នុងទឹកដីខេត្តកំពង់ស្ពឺ ។ 

សេចក្តីរាយការណ៍បានអោយដឹងទៀតថា ហេតុការណ៍នេះ បានកើតនៅម៉ោងប្រមាណ៧យប់ នៅលើដងផ្លូវជាតិលេខ ៤ ក្នុងតំបន់ពេជ្រនិល ក្នុងនោះមនុស្ស២នាក់បានស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ ឯពីរនាក់ទៀតត្រូវ បានបញ្ជូនមក កាន់មន្ទរពេទ្យបង្អែក ខេត្តកំពង់ស្ពឺ  ដែលក្នុងនោះម្នាក់ ជាអគ្គនាយករងទូរទស្សន៍ជាតិកម្ពុជា ។ 

បើតាមប្រភពព័ត៌មានពីក្រុមគ្រូពេទ្យបានអោយដឹងថា អ្នករបួសទាំងពីរនាក់នេះម្នាក់ បានស្លាប់នៅក្នុងមន្ទីរពេទ្យ ដោយសារស្ថានភាពធ្ងន់ធ្ងរ។ ដោយឡែកម្នាក់ទៀតដែលមានមុខងារជាអគ្គនាយករងទូរទស្សន៍ជាតិកម្ពុជា ត្រូវបានបញ្ជូនតាមរថយន្តពេទ្យរបស់យោធាមកសង្គ្រោះនៅរាជធានីភ្នំពេញ។

បើតាមប្រភពព័ត៌មានច្បាប់ការណ៍មួយបានបញ្ជាក់ថា អគ្គនាយករងដែលរងរបួសនេះ ឈ្មោះ វណ្ណា ដោយឡែក ជនរងគ្រោះដែលបានស្លាប់ទាំង៣នាក់ គឺជាភាគីខាងម៉ូតូ ប៉ុន្តែរហូតមកទល់ពេលនេះនៅមិនទាន់មានប្រភពច្បាស់ការណ៍ណាមួយដែលអាចបញ្ជាក់ អំពីអត្តសញ្ញាណរបស់ជនរងគ្រោះទាំង៣នាក់នោះនៅឡើយទេ។
ADS-HERE

ផ្តល់សិទ្ធដោយ ដើមអម្ពិល


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម