ប្រតិបត្តិការ អនុវត្តច្បាប់ ចរាចរណ៍ផ្លូវគោក ៤ថ្ងៃ ត្រួតពិនិត្យយានយន្ត ជិត១០ម៉ឺន គ្រឿង ផាកពិន័យយានយន្ត ជាង២ម៉ឺនគ្រឿង

 
 

ភ្នំពេញ៖ រយៈពេល៤ថ្ងៃ ពោលចាប់ពីថ្ងៃទី១ ខែមករា រហូតដល់ថ្ងៃទី៤ ខែមករា ឆ្នាំ២០១៦ ក្នុងប្រតិបត្តិការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ទូទំាងប្រទេស កម្លាំងសមត្ថកិច្ចធ្វើ បានការត្រួតពិនិត្យយានយន្ត គ្រប់ប្រភេទជិត១០ម៉ឺន គ្រឿង ក្នុងនោះផាកពិន័យ បានជាង២ម៉ឺនគ្រឿង និងអប់រំអ្នកបើកយានយន្តជាង១ម៉ឺនគ្រឿង នេះបើតាមការអះអាងរបស់ ឧត្តមសេនីយ៍ឯក រុន រ័ត្នវាសនា ប្រធាននាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់។

ក្នុងសិន្និសីទសារព័ត៌មាន នាក្រសួងមហាផ្ទៃនាល្ងាចថ្ងៃទី៤ ខែមករា ឆ្នាំ២០១៦ នេះ ឧត្តមសេនីយ៍ឯក រុន រ័ត្នវាសនា ប្រធាននាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់ បានបញ្ជាក់ថា "ថ្ងៃទី៤ នេះនគរបាលត្រួតពិនិត្យយាន ២៧០០០ គ្រឿងជាង ធ្វើការផាកពិន័យជាង៨ពាន់គ្រឿង ក្នុងនេះមានរថយន្តជាង៣ពាន់ ម៉ូតូជាង៤ពាន់ ហើយបានអប់រំរថយន្ត និងម៉ូតូបានជាង៤ពាន់គ្រឿង"។

ឧត្តមសេនីយ៍ឯក រុន រ័ត្នវាសនា បានបន្តទៀតថា ពីថ្ងៃទី១ ដល់ថ្ងៃទី៤ កម្លាំងសមត្ថកិច្ចបានធ្វើការ ត្រួតពិនិត្យបានយានយន្តគ្រប់ប្រភេទបានជិត១០ម៉ឺនគ្រឿង ផាក ២៨៧១០ គ្រឿង មានរថយន្ត ១៤០៧១គ្រឿង និងម៉ូតូ១៤៦៣៩ គ្រឿង អប់រំ យាន្តគ្រប់ប្រភេទ១៥២២៣គ្រឿង ក្នុងនោះបានឃាត់ ម៉ូតូនិងរថយន្តចំនួន៤៦៤គ្រឿង ដែលគ្មានស្លាកលេខ។

ឧត្តមសេនីយ៍ឯក រុន រ័ត្នវាសនា ក៏បានបញ្ជាក់បន្ថែមផងដែរសម្រាប់ប្រតិបត្តិការនៅថ្ងៃទី៤ ខែមករានេះថា សមត្ថកិច្ចបានធ្វើការឃាត់យានយន្តបានចំនួន១២៧គ្រឿង នៅទូទាំងប្រទេស ច្រើនជាងគេ គឺនៅខេត្តស្វាយរៀងមានចំនួន៧០គ្រឿង បន្ទាប់មក នៅក្រចេះចំនួន២៥គ្រឿង នៅកំពង់ឆ្នាំងចំនួន២០គ្រឿង នៅនៅខេត្តផ្សេងៗមួយចំនួនទៀត៕




ផ្តល់សិទ្ធដោយ ដើមអម្ពិល


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម