បុរសវ័យចំណាស់ម្នាក់និងបុរសវ័យក្មេងម្នាក់ នៅភូមិជាមួយគ្នា ចង.កសម្លាប់ខ្លួននឹងមែកអំពិលដូចគ្នា នៅកន្លែងផ្សេងគ្នា
ខេត្តកំពត ៖ បុរសវ័យចំណាស់ម្នាក់ បានធ្វើអត្តឃាតដោយចង.កសម្លាប់ខ្លួននៅមែក អំពិលខាងត្បូងផ្ទះចម្ងាយប្រមាណ៣០ម៉ែត្រ បង្កឲ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង១២ និង៣០នាទីថ្ងៃត្រង់ ថ្ងៃទី០៤ ខែមករា ឆ្នាំ២០១៦ ស្ថិតនៅភូមិត្រពាំងច្រាប ឃុំថ្មី ស្រុកទឹកឈូ ។
លោកវរសេនីយ៍ត្រី ណុប ចាន់ភាព អធិការរងនគរបាលស្រុកទឹកឈូ បានឲ្យដឹងថា បុរសវ័យចំណាស់រងគ្រោះឈ្មោះ អ៊ុក សោត ភេទប្រុស អាយុ៥៧ឆ្នាំ រស់នៅភូមិកើតហេតុ ។
ប្រភពពីក្រុមគ្រួសារបុរសរងគ្រោះ មានឲ្យសមត្ថកិច្ចដឹងថា កាលពីប៉ុន្មានថ្ងៃមុនពេលកើតហេតុ បុរសរងគ្រោះចេះតែនិយាយប្រាប់ប្រពន្ធគាត់ថា គាត់ពិបាកក្នុងខ្លួនណាស់ ហើយគិតតែចង់ចង.កសម្លាប់ខ្លួន ។ ក្រោយពីដឹងថា បុរសរងគ្រោះមានអាការៈបែបនេះ ពួកគាត់ក៏មានការប្រុងប្រយ័ត្ន និងតាមឃ្លាំមើលគាត់ជាប្រចាំដែរ ប៉ុន្តែនៅថ្ងៃកើតហេតុគាត់នៅផ្ទះតែ២នាក់ប្រពន្ធ ពេលហូបបាយថ្ងៃត្រង់រួច ប្រពន្ធក៏ប្រមូលចានទៅលាងនៅផ្ទះបាយ រួចចេញមកក្រៅ ស្រាប់តែបាត់ប្តី ក៏ចេញមកក្រៅផ្ទះស្រាប់តែប្រទះ ឃើញចង.កស្លាប់បាត់ទៅហើយ ។
មានករណីចង.កសម្លាប់ខ្លួនមួយទៀត កើតឡើងនៅក្នុងភូមិ-ឃុំដដែល ដោយកាលពីវេលាម៉ោង៥ និង៣០នាទីល្ងាច ថ្ងៃទី០២ ខែមករា ឆ្នាំ២០១៦ បុរសម្នាក់បានបាត់យូរពេកមិនឃើញចូលផ្ទះ ក៏ត្រូវក្រុមគ្រួសារតាម រកប្រទះឃើញចង.កសម្លាប់ខ្លួននឹងមែកអំពិល បង្កឲ្យមានការ ភ្ញាក់ផ្អើលស្ថិតនៅភូមិត្រពាំងច្រាប ឃុំថ្មី ស្រុកទឹកឈូ ។
លោកវរសេនីយ៍ត្រីអធិការរងនគរបាល ស្រុកទឹកឈូ បានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ឡុង ដាវិន ភេទប្រុស អាយុ២៤ឆ្នាំ មានប្រពន្ធ និងកូនប្រុសម្នាក់ក្នុងបន្ទុក ។
លោកអធិការរងបន្តឲ្យដឹងទៀតថា មុនពេលកើតហេតុ គេឃើញបុរសរងគ្រោះបានជិះម៉ូតូ១គ្រឿង ម៉ាកសង់ កូរ៉េ ពណ៌ក្រហម មិនចាំស្លាកលេខ ចេញពីផ្ទះបាត់យ៉ាងយូរ ដោយមិនឃើញត្រឡប់មកផ្ទះវិញ ក្រុមគ្រួសារតាមរកក៏ប្រទះឃើញជនរង គ្រោះប្រើកន្សែងពោះគោចង.កនឹងមែកដើមអំពិល ចម្ងាយពីផ្ទះប្រមាណ១ គីឡូម៉ែត្រសម្លាប់ខ្លួនបាត់ដោយគ្មានអ្នកណាដឹងម្នាក់ឡើយ ។
ប្រភពពីក្រុមគ្រួសាររងគ្រោះបានឲ្យដឹងថា មូលហេតុដែលបុរសរងគ្រោះគិតខ្លីចង.កបញ្ចប់ជីវិតគឺប្រហែលជាដោយសារ ជំពាក់បំណុលអង្គការ (មីក្រូហិរញ្ញវត្ថុឯកជន) ច្រើនពេក ហើយរកចំណូលបង់មិនទាន់ ក៏ត្រូវបងប្អូនក្នុងក្រុមគ្រួសារ ស្តីបន្ទោស ហើយខឹងអ្នកស្តីបន្ទោស ប្រហែលជាតូចចិត្តទើបគិតខ្លីរត់ទៅចងកធ្វើអត្តឃាតបញ្ចប់ជីវិតបែប នេះតែម្តងទៅ ។
ក្រោយពីពិនិត្យសពរួចរាល់ សមត្ថកិច្ចបានប្រគល់សពជនរងគ្រោះ ទាំង២នាក់ ជូនក្រុមគ្រួសាររៀងៗ ខ្លួនដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី ៕
ផ្តល់សិទ្ធដោយ កោះសន្តិភាព
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!