ស្នេហាចិត្ត​ស្មោះ​កំលោះក្រមុំ​មួយគូ នាំគ្នា​ទៅ​លុនតួ​សុំ​អង្វរ​ ចៅសង្កាត់ចុះ​ អេ​តា​ស៊ីវិល

 
 

​រាជ​ធានី​ភ្នំពេញ ៖ គូ​ស្នេហ៍​កំលោះ​​ក្រមុំ​មួយគូ បន្ទាប់​ពីដាក់ចិត្ត​ដាក់​កាយ​មិន​ស្តាយស្រណោះ រឿងរ៉ាវ​​​ដែល​ កើត​មាន​ពី​ អតីតកាល​ឡើយ ផ្តួច​​​ផ្តើម​ស្នេហ៍​ដោយ​ ទឹកចិត្ត​ស្មោះ​ស្ម័គ្រ ទាំង​សងខាង គ្មាន​អ្នក​ណា​បង្ខំ​អ្នក​ណា ទោះបី​ជា​មាន​ឧបសគ្គ​ពី​ចាស់ ទុំ​សងខាងមិន​ពេញចិត្ត តែ​ជម្រើសបុគ្គល​ សងខាងប្តូរផ្តាច់​ជម្នះ ឧបសគ្គ​ទាំងនោះ ក្នុង​​ភាព​ក្លាហាន​ដោយ​ដឹក​ដៃ​នាំ​គ្នា​ ចូល​ទៅ​លុនតួសុំ​ ការ​អន្តរាគមន៍​ពី​ អាជ្ញាធរ​សង្កាត់ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ កាលពី​វេលា​ម៉ោង​ ៣​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​៤ ខែមករា ឆ្នាំ​២០១៦ ។

ភាគី​ខាងស្រី​ឈ្មោះ ទី សុខ​ណែ​ត អាយុ​១៩​ឆ្នាំ ​ជាបុគ្គលិកក្រុម​​ហ៊ុន​ស្នាក់​នៅផ្ទះ​ជួលក្នុង​ សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ មានស្រុក​កំណើត​​​ ខេត្ត​បន្ទាយមានជ័យ ។ចំណែក​ភាគី​ខាង​ ប្រុស​ឈ្មោះ លឹ​ម រតន​: អាយុ​២១​ឆ្នាំ​ រស់នៅក្នុង​សង្កាត់​ ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ​ ដូច​គ្នា ។

តាម​ការ​បំភ្លឺ​ពី​ភាគី​សាមី​ខ្លួនកំលោះក្រមុំបានឱ្យ​ដឹង​ថា ពួក​​គេ​ទាំង​២​នាក់​ពុំ​មាន​ភាគី​ខាង​ណា​ បង្ខំចិត្ត​នោះ​ទេ​ គឺ​ពិតជា​ស្រឡាញ់​ គ្នា​ដោយ​ស្មោះ​ស្ម័​គ្រ​អស់ ពីដួងចិត្ត ​​កន្លង​មក រឿងរ៉ាវ​ស្នេហា​របស់​​ពួក​ គាត់​ទាំង​២នាក់​​​ លេចឮ​ដល់​ឪពុក​ម្តាយ​សង ខាង​ដូច​គ្នា ​ហើយ​​ចាស់ទុំ​ ទាំង​សងខាង​ជំទាស់​ មិន​ចង់ឱ្យ​បាន​គ្នា​ ជា​គូ​អនាគត​ឡើយ ។​ តែ​ដោយសារ​អំណាច​ ភ្លើង​ស្នេហ៍​មិន​អាច​ កែប្រែ​បាន​នោះ​ធ្វើ​ឱ្យ​ពួក​គាត់​​ទាំង​ ២នាក់​​ស្រឡាញ់​គ្នា​ដោយ ​ស្មោះស គ្មាន​ការ​បង្ខិតបង្ខំ ហើយ​តាំងចិត្ត​ថា ទោះជា អាក្រក់​ ល្អ​ ស​ឬ​ខ្មៅ យ៉ាង​ណា​ក្តី​ ក៏​ពួក​គេ​ទាំង​ ២​នាក់សុខចិត្ត​ រស់​នៅ​ជា​មួយ​គ្នា​​​ជា​ប្តី​ប្រពន្ធ ស្រឡាញ់​គ្នា​រហូត​ ដល់​ចាស់​ព្រឹទ្ធចាស់​ព្រេង ។

​ក្នុង​ទឹកមុខ​ក្លាហាន និង​ស្វាហាប់​​ បណ្តាល​ឱ្យ​​គូស្នេហ៍មួយ​គូ​ខាងលើ​នេះ ​បាន​ធ្វើ​សច្ចា​ជម្នះ គ្រប់​ឧបសគ្គ គ្មាន​អ្នក​ណាបំបែក​ បំបាក់​ស្នេហា​របស់​ ពួក​គេ​បាន​ឡើយ ទោះ​បី​ជា​ទទួល​រង​​ សម្ពាធពី​​ឪពុកម្តាយ​ ទាំង​សង​ខាង​​​​ យ៉ាងណា​ក៏​ដោយ ​ក៏​ពួក​គេ​មិន​ខ្លាច នឹងប្រឈម​មុខ​ឡើយ ​ទាំងនេះ​ជា​ជម្រើស​ របស់​សាមីបុគ្គល​​​ ។

ដើម្បី​កុំឱ្យ​កើតក្តី​ហ្មងសៅ គូស្នេហ៍​​មួយ​គូនេះ​ក៏​សម្រេច​​នាំ​គ្នា​ទៅ​សំពះ​លុនតួនៅ​មុខ​អាជ្ញាធរ​ សង្កាត់​ចោម​ចៅ និង​សច្ចា​​ប្រកាន់​ ជំហរ​​​រៀង​ៗ​ខ្លួន​ថា ​ស៊ូស្លាប់​រស់​ ជាមួយ​គ្នាអស់​មួយ​ជីវិត សូម​ឱ្យ​អាជ្ញាធរ ទទួលស្គាល់​ តាម​ផ្លូវច្បាប់​ផង​ ។

បន្ទាប់​ពី​ទទួល​​ការ​ប្រៀនប្រដៅអប់រំ​ទាំង​ផ្លូវច្បាប់ ទាំង​ផ្លូវចិត្ត ពី​សំណាក់លោក​ចៅសង្កាត់​រួច​មក ទាំង​២ នាក់​ក៏​​វិល​ត្រឡប់​ទៅ​វិញទាំង​ ទឹកមុខស្រស់​ ស្រាយ​និង​ក្លាហាន តែ​មិន​បាន​ចុះ​ អេ​តា​ស៊ី​វិល​ទេ​ បាន​ត្រឹមតែ​ធ្វើ​ លិខិតធានា​អះអាង​ដោយ​មានការ​ ដឹង​ឮ​ពី​លោក​ ចៅសង្កាត់​ និង​អុជ​ធូប​ស្បថស្បែ​ នៅ​ក្នុង​សាលាសង្កាត់​តែ​ប៉ុណ្ណោះ ៕









ផ្តល់សិទ្ធដោយ កោះសន្តិភាព


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម