ជិះម៉ូតូលឿនវ៉ារថយន្តខាងស្តាំមិនផុតប៉ះ ក្បាលរថយន្ត ដួលបោកក្បាលស្លាប់ យ៉ាងអាណោចអាធ័ម
រាជធានីភ្នំពេញ ៖ បុរសម្នាក់បានជិះម៉ូតូយ៉ាងលឿនវ៉ារថយន្តខាងស្តាំដៃមិនផុតក៏ប៉ះជាមួយក្បាល រថយន្តផ្លោងទាំងមនុស្ស ទាំងម៉ូតូទៅបោកនឹង ស្លាកសញ្ញាហាមចតរួចធ្លាក់ មកបោកក្បាលនឹងចិញ្ចើម ថ្នល់ស្លាប់យ៉ាងអាណោចអាធ័ម ដែលហេតុការណ៍នោះ កើតឡើងកាលពីវេលា ម៉ោង៩យប់ ថ្ងៃទី០៥ ខែមករា ឆ្នាំ២០១៦ នៅចំណុចស្ថានីយ ប្រេងឥន្ធនៈសូគីម៉ិច តាមបណ្ដោយ មហាវិថីសហព័ន្ធរុស្ស៊ី ស្ថិតក្នុងភូមិព្រៃជីសាក់ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។
បុរសរងគ្រោះមិនទាន់ត្រូវបានស្គាល់អត្តសញ្ញាណនៅឡើយទេ ជិះម៉ូតូ១គ្រឿងម៉ាកសង់ប៊ិច ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1BC-7079 ចំណែករថយន្តម៉ាកឡិចស៊ីស RX 300 ពាក់ស្លាកលេខ ភ្នំពេញ 2AF-4099 ។
ប្រភពនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញបុរសរងគ្រោះជិះម៉ូតូម្នាក់ ឯងយ៉ាង លឿនតាមបណ្ដោយ មហាវិថីសហព័ន្ធរុស្ស៊ី ក្នុងទិសដៅពីលិច ទៅកើត ខណៈមកដល់កន្លែងកើត ហេតុជាកន្លែងផ្លូវកោងក៏វ៉ារថយន្តឡិចស៊ីស ពីខាងស្តាំដៃតែវ៉ាមិនផុតក៏ ប៉ះជាមួយក្បាលរថយន្ត ហើយរេចង្កូតទៅបុក ខឿនថ្នល់ផ្លោងទាំងម៉ូតូទាំងមនុស្សទៅ បោកជាមួយបង្គោល ស្លាកសញ្ញាហាមចតហើយ ធ្លាក់មកបោកក្បាល នឹងចិញ្ចើមថ្នល់បណ្ដាលឲ្យស្លាប់យ៉ាង អាណោចអាធ័ម ។ ភ្លាមៗនោះប្រជាពលរដ្ឋ បានស្ទាក់ឃាត់រថយន្ត ប្រគល់ឲ្យសមត្ថកិច្ចផងដែរ ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះទៅធ្វើការវាស់វែងយកវត្ថុតាងទាំងរថយន្ត និងម៉ូតូទៅ រក្សាទុកនៅការិយាល័យ ចរាចរណ៍ផ្លូវគោក រាជធានីភ្នំពេញ ចំណែកសពជនរងគ្រោះ សមត្ថកិច្ចកំពុងស្វែងរក ការទំនាក់ទំនងទៅសាច់ញាតិដើម្បីមក យកទៅធ្វើបុណ្យ តាមប្រពៃណី ៕




ផ្តល់សិទ្ធដោយ កោះសន្តិភាព
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!