ទំនាស់ពាក្យសំដី ពេលថយរថយន្តត្រូវ​​ ក្រុមម៉ូតូកង់បី ព្រួតវាយរបួសធ្ងន់ម្នាក់

 
 

ភ្នំពេញ៖បុរសម្នាក់បានរងរបួសបែកក្បាលនិងមួយចំនួនរងរបួសបន្តិចបន្តួចដោយសារក្រុមអ្នករត់ម៉ូតូកង់បីព្រួតវាយ ខណៈ ជន រងគ្រោះថយរថយន្ត ឡើងផ្លូវត្រូវក្រុមម៉ូតូកង់បីបើកមកដល់ក៏ទំនាស់ ពាក្យសំដីគ្នាត្រូវក្រុមម៉ូតូ កង់បីព្រួតវាយក្រុមអ្នក បើកបរ រថយន្ត រងរបួសធ្ងន់ម្នាក់ កាលពីវេលាម៉ោង ២២និង២០នាទីយប់ថ្ងៃទី៥ខែមករា ឆ្នាំ២០១៦ស្ថិតនៅខាងមុខផ្ទះជនរងគ្រោះភូមិក្បាលដំរី សង្កាត់ កាកាប ខណ្ឌពោធិ៍សែនជ័យ។

ជនរងគ្រោះមានឈ្មោះ ម៉ាន់ វុទ្ធី ភេទប្រុសអាយុ២៧ឆ្នាំរស់នៅកន្លែងកើតហេតុ និងក្រុមអ្នកបើកបរម៉ូតូ កង់បីពុំត្រូវបាន ស្គាល់ឈ្មោះ នោះទេ។
ប្រភពព័ត៌មានពីកន្លែង កើតហេតុបានឲ្យដឹងថា មុនពេលឈានដល់វាយតប់គ្នាបែបនេះ គឺជនរងគ្រោះបានជួប ជុំបងប្អូនផឹកស៊ីនៅ ខាងមុខផ្ទះ លុះដល់ពេលកើតហេតុជនរងគ្រោះបានរថយន្តចេញទៅថ្នល់ ស្របពេលនោះម៉ូតូកង់បី បើកមកដល់ដោយមានមនុស្ស ជិះនៅលើកង់បីជិត១០នាក់ ចង់ប៉ះគ្នាពេលនោះក៏មានទំនាស់ពាក្យសំដីជាមួយបងប្រុសជនរងគ្រោះ ភ្លាមៗនោះដែរជនរងគ្រោះ បានឃាត់មិនឲ្យឈ្លោះ គ្នាបែរជាក្រុមម៉ូតូស្ទុះមកវាយដោយដកខ្សែក្រវ៉ាត់ និងដំបងចេញពីម៉ូតូកង់បីបណ្តាល ឲ្យជនរងគ្រោះ បែក ក្បាលរងរបួសធ្ងន់ធ្ងរ ។ ភ្លាមៗនោះត្រូវបានលោក យឹម សារ៉ាន់ បញ្ជាឲ្យកម្លាំងនគរបាល របស់លោកតាមស្វែងរកក្រុមជន ដៃដល់ ឃាត់ខ្លួនបាន ម្នាក់នាំយកមកសាកសួរ ។ ចំណែកជនរងគ្រោះ រថយន្តដឹកទៅកាន់មន្ទីរពេទ្យដើម្បីធ្វើការសង្គ្រោះ៕






ផ្តល់សិទ្ធដោយ ដើមអម្ពិល


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម