នគរបាល​អន្តោប្រវេសន៍ ​ចាប់​បញ្ជូន​វៀតណាម​២១​នាក់ ​ទៅ​ស្រុក​វិញ

 
 

រាជធានី​ភ្នំពេញ ៖ កម្លាំង​នគរបាល​អគ្គនាយកដ្ឋាន ​អន្តោប្រវេសន៍​ បាន​ចុះ​​ធ្វើ​រដ្ឋ​បាល​​ ទីតាំង​កោស​ជប់ ម៉ាស្សា និង​ហាង​កាហ្វេ នៅ​តាម​បណ្តោយ ​វិ​ថី​ព្រះ​ស៊ី​សុវត្ថិ កែង​ផ្លូវ​លេខ​៨០ ស្ថិត​ក្នុង​សង្កាត់​ស្រះ​ចក ខណ្ឌដូនពេញ កាលពី​វេលា​ម៉ោង​២ និង​៣០​នាទី​រសៀល ថ្ងៃ​ទី​០៥ ខែមករា ឆ្នាំ​២០១៦ ដោយ​បាន​ឃាត់ខ្លួន​ជនជាតិ​វៀតណាម ​ប្រុស​ស្រី​២១​នាក់​(​ប្រុស​២​នាក់​)​ដែល​ ស្នាក់​នៅ​ដោយ​ខុសច្បាប់ ។

មន្ត្រី​នគរបាល​នាយកដ្ឋាន​ ស៊ើបអង្កេត នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ បានអោយ​ដឹង​ថា ក្រោយ​ពេល​ឃាត់ខ្លួន ​ជនជាតិ​វៀតណាម​ប្រុស​-​ស្រី​ទាំង​២១​នាក់ ត្រូវ​បាន​បញ្ជូន​ទៅ​អគ្គនាយកដ្ឋាន ​អន្តោប្រវេសន៍​ ដើម្បី​រៀបចំ​សំណុំ​ឯកសារ ​បញ្ជូន​ត្រឡប់​ទៅ​ ប្រទេស​វៀតណាម​វិញ ៕





ផ្តល់សិទ្ធដោយ កោះសន្តិភាព


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម