យុវជនមួយក្រុម​ ដេញកាប់យុវជនមួយ​ក្រុមទៀត បង្ក​ការភ្ញាក់ផ្អើល នៅសង្កាត់ចោមចៅ

 
 

រាជធានីភ្នំពេញ ៖ ​បើតាមអ្នកឆ្លើយឆ្លង ​ព័ត៌មានកោះសន្តិភាព ​បានឲ្យដឹងជំហានដំបូងមកថា ​យុវជនមួយក្រុម មានគ្នាប្រមាណ​១៥នាក់ ជិះម៉ូតូ៦-៧គ្រឿង ​បានសម្រុក​ចូល​មក​កាប់​ យុវជន​មួយក្រុមទៀត ​មានគ្នា៦នាក់ ​ដែលកំពុងនៅក្នុង​ហាងកាហ្វេ ដែល​មានយីហោ " Honey Milks" ។

ហេតុការណ៍នេះ ​បានបង្កឲ្យមានការភ្ញាក់ផ្អើល ​នៅម៉ោងជាង៤រសៀល​ថ្ងៃទី០៥ មករា ២០១៦​ នៅផ្ទះល្វែង B26 ​ក្នុងភូមិថ្នល់បំបែក​ សង្កាត់ចោមចៅ​ ខណ្ឌពោធិសែនជ័យ ។ សេចក្តីរាយការណ៍បានបន្តថា​ ក្នុងហេតុការណ៍នេះ​ ស្រ្តីម្ចាស់ហាង បានចេញមកសួរនំាក៍​ត្រូវក្រុមជនបង្ក​ (ក្រុមយុវជនដែលមានគ្នាប្រមាណ១៥នាក់) ​បានរកកាប់ទៀត ក៍ត្រូវកូនម្ចាស់ហាងឈ្មោះ​ អ៊ូ សុខហេង​ ភេទប្រុស អាយុ២៤ឆ្នាំ ​ជានិស្សិត ចេញមកឃាត់​ក៍ត្រូវក្រុមជនបង្កកាប់ត្រូវ​ក្បាលដេរជាច្រើនថ្នេរ​ រួចបានកាប់កន្ទុយ ​ស្លាកលេខ​ម៉ូតូ​២គ្រឿង របស់ក្រុម​យុវជន ដែលមានគ្នា៦នាក់​ យកទៅបាត់ ។

ប្រភពបន្តថា ​ស្លាកលេខម៉ូតូ ដែល​ក្រុមជនបង្កកាប់យកទៅនោះ​ ១គ្រឿងម៉ាកC125 ​ស៊េរីឆ្នាំ២០១៥ ព៌ណខ្មៅ ​ពាក់ស្លាកលេខភ្នំពេញ ​1EF 5012 ​ជារបស់ឈ្មោះ ហួរ សុភ័ក្រ្ត ភេទប្រុស ​អាយុ១៨ឆ្នាំ ​ជាសិស្សសាលា ​រស់នៅក្នុង ភូមិព្រៃជីសាក់​ សង្កាត់ចោមចៅ ​និង១គ្រឿងទៀតម៉ាក ​C110 ស៊េរីឆ្នាំ២០១២ ​ពាក់ស្លាកលេខភ្នំពេញ 1BC 5518 ​ជារបស់ឈ្មោះ អេង សុខណា​ ភេទប្រុស អាយុ១៨ឆ្នាំ ​ជាសិស្ស និងមានទីលំនៅក្នុងភូមិអង់កែវ ​សង្កាត់ចោមចៅ​ ខណ្ឌពោធិសែនជ័យ ។

សេចក្តីរាយការណ៍បន្តថា ​សមត្ថកិច្ចសន្និដ្ឋាន​ជំហានដំបូង លើករណី​ខាងលើនេះ ផ្តើមចេញពីរឿងគំនុំអ្វីមួយ ​ហើយនៅពេលនេះ ​សមត្ថកិច្ចកំពុងស្រាវជ្រាវរកមុខជនបង្ក ដើម្បីចាត់ការ​តាមច្បាប់ ៕






ផ្តល់សិទ្ធដោយ កោះសន្តិភាព


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម